សម្ដេចតេជោ ហ៊ុន សែន កំពុងមានវត្តមានក្នុងការបន្តរកជនរងគ្រោះ​ក្នុងករណីបាក់រលំ​អគារនៅខេត្តកែប

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០ កំពុងមានវត្តមានក្នុងការបន្តរកជនរងគ្រោះ ដើម្បីជួយសង្គ្រោះចេញ​ពី​គំ​នរ​បាក់បែក ក្នុងករណីបាក់រលំអគារមួយ ដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ជាន់ ដែ​ល​​មានទី​តាំ​ង​ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នាថ្ងៃទី០៤ ខែ​មករា ឆ្នាំ​២០១៨ បានសរសេរថា គិតត្រឹមម៉ោង៥ ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមការ​ងារចម្រុះ​សង្រ្គោះ​បន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះ​មាន​ស្លាប់ ៧​នាក់​។ មកទល់នឹងព្រឹកថ្ងៃទី០៤ ខែមករានេះដែរ ក្រុមការងារសង្រ្គោះបន្ទាន់​កំពុង​បន្តប្រតិបត្តិការ​គាស់​រំ​លើ​ងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។

កាលពីយប់ថ្ងៃទី០៣ ខែមករា មិ្សលមិញ សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទាំងយប់ ហើ​យ​បាននៅជាមួយក្រុមការ​ងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥ទៀបភ្លឺ ចូលដល់ថ្ងៃទី០៤ ខែម​ករា ដែលពេល​នោះ​យើងបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់​។ បន្ទាប់មក សម្តេច​តេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ និ​ងបងប្អូនរង​គ្រោះ​ជាច្រើនទៀតនៅមន្ទីរពេទ្យបង្អែកខេត្តកែប។ ​

សូមបញ្ជាក់ផងដែរថា អ​គារ​ធ្វើពីស៊ីម៉ង់តិ៍បេតុង សសៃដែកកម្ពស់៦ជាន់ថ្មីនេះ បាន​បាក់​រលំនៅម៉ោងប្រមាណ ៤និង​៣​០​​នាទី ល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មាន​ជ​ន​រងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និង​កម្មករ​សំណង់ដែលកប់ជាប់​នៅក្នុងអគារបាក់រលំនេះ។ អគារខាងលើនេះ ត្រូវបានសាងសង់​រួចរាល់ប្រមាណជា៩០ភាគរយ ហើ​​យដែលបានបាក់រលំនៅពេល​ដែលចាក់ប្លង់សេជាន់​លើ​បង្អស់។  ជាមួយគ្នានេះ ប្រតិបត្តិការរុករក​ជនរង​គ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះ មានអាជ្ញាធរជាតិ និងថ្នាក់ខេត្ត កង​ក​ម្លាំង​ប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុម​អ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ ស​ម្តេចតេជោ ហ៊ុន សែន កំពុង​មានវត្តមាននៅក្នុងខេត្តកែបនៅឡើយ។

សម្តេចតេជោ ហ៊ុន សែ​ន  គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុង​គ្រាលំ​បា​ក​បំ​ផុត ដូចជាករណីបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែបនេះ។ សុខទុក្ខប្រជា​ពលរដ្ឋគឺជា​សុ​ខ​​ទុក្ខផ្ទាល់របស់ សម្តេចប្រមុខដឹកនាំ។ យើងទាំងអស់គ្នាសូមចូលរួម​សោក​ស្តាយ និងរំលែក​ទុ​ក្ខដ៏​ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូម​វិញ្ញាណ​ក្ខ័ន្ធបងប្អូ​នដែ​ល​ទទួលមរណភាពបានទៅកាន់សុគតិភពកុំបីខាន។

គួររម្លឹកដែរថា កាលពីឆ្នាំ២០១៩កន្លមក កម្ពុជាបានជួបប្រទះការបាក់រលំអគារចំនួន​ពីរ​លើ​ក ដែលលើកទីមួយ​ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារកម្ពស់៧ជាន់ ដែលកំពុង​សា​ង​ស​ង់ នៅខេត្តព្រះសីហនុ បានបាក់រលំបណ្តាលមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ និង​លើកទីពីរ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណី​បាក់​រលំ​អគារការដ្ឋាន​សាងសង់​សាលា​    ធ​​ម្មសភា ដែល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​វាល ស​ង្កា​​​ត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​សរុប​ចំនួន ១​៦​​​នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣នាក់ផងដែរ៕

ដោយ ជឹម ណារី