ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចូលជួបសម្តែងការគួរសម

AKP កោះកុង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា អនុញ្ញាតឱ្យលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកោះកុង ក្នុងឱកាសដែលលោកអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃស្អែក។

រូបថត៖ យឹម សុវឌ្ឍនា និង ខឹម សុវណ្ណារ៉ា