រូបថតប្រចាំសប្តាហ៍៖ វត្តមហាលាភ ជាវត្តបុរាណដ៏ល្បីល្បាញ នៅខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ —

វត្តមហាលាភ គឺជាវត្តបុរាណមួយ ដែលស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ វត្តនេះ មានព្រះវិហារចំណាស់មួយដែលមានអាយុកាលជាង១០០ឆ្នាំទៅហើយ។ នៅក្នុងវិហារ មានគំនូរក្បាច់ទឹកមាស នៅតាមសសរឈើ និងនៅលើពិដាន។ វត្តមហាលាភ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីឆ្នាំ២០១៦។

រូបថត៖ ផែន រតនៈ