អាជ្ញាធរថៃព្រមានដល់ខេត្តចំនួន ៣១ ដែលអាចនឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅឆ្នាំនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០២.០១.២០)

ថៃ៖ នៅថ្ងៃពុធនេះអាជ្ញាធរនៃក្រសួងធរាសាស្ត្រថៃបានចេញការព្រមានដល់ប្រជាជនថៃទាំងអស់ ឲ្យត្រៀម​ទប់ទល់នឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ៣១ ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ នេះ។

គ្រោះរាំងស្ងួតក្នុងឆ្នាំនេះនឹងជះឥទ្ធិពលដល់មូលដ្ឋានផលិត​ទឹកចំនួន ៦១ កន្លែងនៅក្នុងខេត្តចំនួន ៣១ ដោយមាន ១៥ ខេត្តនៅភាគឥសាន ៩ ខេត្តនៅភាគខាងជើង ៦ ខេត្តនៅភាគខាងត្បូងនិងខេត្តមួយនៅភាគខាងកើត។

កាលពីខែធ្នូកន្លងមកទៅ    នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានប្រកាសពីគ្រោះរាំងស្ងួតតែនៅក្នុងខេត្តចំនួន ១១ ទូទាំងប្រទេសតែប៉ុណ្ណោះ  តែថ្មី ៗ  នេះ  នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រកាសថា អាចនឹងមានខេត្តដល់ទៅ ៣១​នឹងជួបគ្រោះរំាងស្ងួត ។