នាវាទេសចរណ៍ COSTA FORTUNA នាំភ្ញៀវទេសចរបរទេសជិត ៤.០០០នាក់ទស្សន​កិច្ច​ខេត្ត​ព្រះសីហនុតាមច្រកកំពង់ផែសមុទ្រ

AKP ខេត្តព្រះសីហនុ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០–នាវាទេសចណ៍​ប​រ​ទេ​ស​ខ្នា​ត​យ​ក្ស​មួយគ្រឿងមានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេ​សចម្រុះ​ជាតិ​សា​ស​ន៍​ជិ​ត៤.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច ព្រះរា​ជា​ណា​ច​ក្រកម្ពុជាមួយថ្ងៃនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះ មុននឹងចាក​ចេញ​ទៅកា​ន់​ប្រ​ទេ​ស​ថៃ​។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេ​ស​ច​​រណ៍ខ្នាតយក្ស COSTA FORTUNA សញ្ជាតិ ITALY  មានបណ្តោយប្រវែង ២៧២.១៥ម៉ែត្រ ទ​ទឹង ៣៥.៥០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤.​០​០​០នាក់ មកពីប្រទេសសិង្ហបុរី ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេ​លា​ម៉ោ​ង​៨ និង ០៦នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នាវា​មាន​គ​ម្រោ​ងចា​ក​ចេ​ញ​ពី​កំ​ព​ង់​ផែ​អ​ន្ត​រ​ជា​តិ​ក្រុងព្រះសីហនុឆ្ពោះទៅកាន់ប្រទេសថៃនៅវេលាម៉ោង១៥ល្ងាចថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា COSTA FORTUNA  មានចំនួនជិត ៤.០០០​នា​ក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ២.៩២៤នាក់ ស្រី ១.៥៦៦នាក់ មាន ៥៨សញ្ជាតិ និង​មា​ន​នា​វិកសរុបចំនួន៩៧៩នាក់ស្រី១៨២នាក់មាន៤២សញ្ជាតិ។

ភ្ញៀវទេសចរបានធ្វើដំណើរទស្សនានៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ តំបន់រមណីយដ្ឋានរាម ស្រុកព្រៃនប់ តំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ និងតាមតំបន់ឆ្នេរជាដើម  ៕

ដោយ ងូ សុមុនី