សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសមានសុខសន្តិភាពគឺផ្តល់ឱកាសឱ្យបងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរដោយគ្មានការបារម្ភភ័យព្រួយអ្វីឡើយ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​ស​ន៍​ថា ប្រទេសមានសុខសន្តិភាពគឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗធ្វើដំណើរ​កម្សាន្តសប្បាយឆ្ងាយជិត ទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំថ្មី​ដោយ​គ្មា​ន​ការបារម្ភភ័យព្រួយអ្វីឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច​តេជោ​នា​យក្រដ្ឋមន្ត្រីបានសរសេរថា យប់ថ្ងៃទី ៣១ ខែធ្នូ នេះ ជាយប់ឆ្លងឆ្នាំចាស់​ផ្លាស់ចូលឆ្នាំ​ថ្មី ឆ្នាំ២០​២​០​​។ សម្ដេចតេជោបានបញ្ជាក់ថា ជាការពិតណាស់ គឺមានបងប្អូនមួយចំនួន​បាន​ធ្វើដំណើរកម្សាន្តតាំងពីថ្ងៃទី ២៥ ខែធ្នូ មកម៉្លេះ។ នេះគឺដោយសារតែប្រ​ទេ​សមានសុខ​សន្តិភាព​គឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗធ្វើដំណើរកម្សាន្ត​ស​ប្បា​​យឆ្ងាយជិត ទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំថ្មី​ដោយគ្មានការ​បារ​ម្ភភ័យព្រួយ​អ្វីឡើយ។

សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ មានសុវត្ថិ​ភា​ព​ក្នុងការធ្វើដំណើរ និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ ផ្លាស់​ចូ​ល​​ឆ្នាំថ្មី ឆ្នាំ២០២០ នៅយប់នេះទាំងអស់គ្នា៕

ដោយ ជឹម ណារី