UNICITY នាំផលិតផលថែរក្សាសុខភាពជាង៣០ប្រភេទ មកកាន់ទីផ្សាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ដោយមើលឃើញពីតម្រូវការសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសុខសន្តិ ភាពក្នុងប្រទេសនោះ ក្រុមហ៊ុនយូនីស៊ីធី(UNICITY)បាននាំយកផលិតថែទាំសុខភាពមកកាន់ទីផ្សារកម្ពុជាជាង៣០ប្រភេទ ចូលមកកាន់ទីផ្សារកម្ពុជា។ ការនាំយកផលិតនេះ​នឹងធ្វើឱ្យប្រជាជនកម្ពុជា​ទទួលបាន​ផលិតផលល្បីៗរបស់អាម៉េរិកក្នុងការថែរក្សាសុខភាពរបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ​គេសង្កេតឃើញប្រជាជនកម្ពុជាភាគច្រើន មានបញ្ហាសុខភាព។

តំណាងក្រុមហ៊ុនផលិតផលម៉ាយូនីស៊ីធីបានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពី ព្រឹកថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគាហ្គាវើល ដោយបានលើកឡើងថា​ក្រុមហ៊ុនបាន ធ្វើ​ការចែក​ចាយផលិតថែទាំសុខភាពនេះនៅបណ្តាប្រទេសជាង៥០ នៅជុំវិញពិភពលោក ហើយសម្រាប់កម្ពុជាក្រុមហ៊ុនបាននាំយកផលិតផលមកជាង៣០ប្រភេទ ដើម្បីចែកចាយដល់​ប្រជាជនដែលមានបញ្ហាសុខភាព។ ទន្ទឹមនេះ ផលិតផលជាង៣០ប្រភេទបាននាំចូលមក កម្ពុជាដោយមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធផ្សេងតាំងពី ឆ្នាំ២០១២មកម្ល៉េះ។ តំណាងក្រុមហ៊ុនបានបន្ដថា ផលិតផលទាំងនេះ បានផលិតត្រឹមត្រូវតាម​ក្បួនច្បាប់វិជ្ជសាស្ត្រដោយមានកន្លែងពិសោធន៍យ៉ាងត្រឹមត្រូវមុននឹងផលិតផលមកចែកចាយលើកទីផ្សារ។ ជាមួយគ្នានេះ ផលិតដែលធ្វើការចែកចាយនេះ​នឹងផ្តល់ផលល្អដល់ផ្នែក​ផ្លូវ​កាយ ផ្លូវចិត្ត អារម្មណ៍ សម្រាប់លក់នៅអាម៉េរិក ជប៉ុន កូរ៉េ និងបណ្តាប្រទេសលើសកល លោក។ តំណាងក្រុមហ៊ុនបានបន្ថែមថា នៅពេលខាងមុខក្រុមហ៊ុន បានកំពុងតែស្វែងរក​តំបន់ណាដែលមានភាពខ្វះខាតដើម្បីជួយផ្នែកសប្បុរសដល់ប្រជាជនកម្ពុជា ជាពិសេសសហ​​ ការជាមួយអ្នកផ្សព្វផ្សាយ ឬបណ្តាញផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់​អតិថិជន។ ក្រៅពីនេះ ក្រុមហ៊ុនក៏ចង់ឃើញ ប្រជាជនកម្ពុជាជាង១៥លាននាក់​មានសុខភាព​ល្អ ហើយនៅពេលខាងមុខនេះក្រុមហ៊ុននឹងវៀបចំកិច្ចជួប​ជុំដ៏ធំរបស់ក្រុមអ្នកចែកចាយ​ផលិត​នៅជាង៥០ប្រទេសនៅក្នុងប្រទេសកម្ពុជា៕

ដោយ ប៊ុនរិទ្ធ