អភិបាលខេត្តតាកែវ បើកកិច្ចប្រជុំបូក​សរុបលទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូ​វគោ​ក​ខេត្ត ​ឆ្នាំ​​​២​០​​១​៩ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២០

AKP ខេត្តតាកែវ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជា​ប្រ​ធា​នអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវ គោកខេត្តតាកែវ បានបើកកិច្ចប្រជុំបូកស​រុ​​ប​ល​ទ្ធ​ផ​ល​ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២០ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាម បណ្តាញ​ទំនាក់​ទំន​ង​សង្គម​ហ្វេស​ប៊ុ​ក​រ​ដ្ឋ​បា​ល​ខេ​ត្ត​តា​កែ​វ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយត្រី ប៉ុក ប៉ុលរិទ្ធ ស្នង​កា​រ​រងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អ​នុ​ប្រ​ធានមន្ទីរពាក់ព័ន្ធ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅខេត្តតាកែវ ឆ្នាំ២០១៩ មានចំនួន ១០៣លើក ថយ​ចុះ​ ០២លើក ស្មើ ១,៩ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះបណ្ដាល ឱ្យមនុស្សរងគ្រោះ ចំនួន២០៧នាក់ ស្រី ៥៨នាក់ លើ ៣៥៩នាក់ ថយចុះចំនួន ១៥២នាក់ ស្មើនឹង ៤២,៣ភាគរយ ស្លាប់ចំនួន ៦៦នាក់ ស្រី ០៩នាក់ លើ ៦៧នាក់ ថយចុះ០១នាក់ ស្មើ ១,៤ភាគរយ រងរបួសធ្ងន់ ចំនួន ៨៩នាក់ ស្រី ២៣នាក់ លើ១២៦នាក់ ថយចុះចំនួន ៣៧នាក់ ស្មើនឹង ២៩,៣ភាគរយ រង​រ​បួ​សស្រាលចំនួន ៥២នាក់ ស្រី២៦នាក់ លើ១២៦នាក់​ ថយចុះ ចំនួន ១១៤នាក់ ស្មើ ៦៨,៦​ភា​គ​រយ ​និងខូចខាតមធ្យោបាយសរុបចំនួន ២១៤គ្រឿង លើ ១៨៧គ្រឿង កើនឡើងចំនួន ២៧​គ្រឿ​ង ស្មើ ១៤,៤ភាគរយ​ រថយន្តធុនតូច ចំនួន ៧៤គ្រឿង លើ ៥៤គ្រឿង រថយន្តធុនធំ ចំនួន ១១​គ្រឿង លើ ៣៩គ្រឿង ម៉ូតូ ចំនួន ១១៩គ្រឿង លើ ៩០គ្រឿង យានផ្សេងៗ ចំនួន ១៦​គ្រឿ​ងលើ០៤គ្រឿង។

ចំពោះមូល​ហេតុដែលបង្កគ្រោះថ្នាក់ចរាច​រណ៍ដែលបានកើត​មាន​ឡើ​ង​នៅ​ខេ​ត្តតាកែវ ដូចជា កត្តាល្បឿន មិនគោរពសិទ្ធអាទិភាព ស្រវឹង មិនប្រកាន់ស្ដាំ បត់ ឈប់គ្មានសញ្ញា ផ្លូវមិ​នប្រ​យ័ត្ន ជែង កត្តាយានយន្ត និងកត្តាផ្លូវ៕

ដោយ គង់ សិរីរ័ត្ន