ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី៩គម្រោងបន្ថែមក្នុងខែធ្នូ ឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៩ទីតាំងបន្ថែមក្នុងខែធ្នូ ឆ្នាំ២០១៩នេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្ដល់ឱកាសកាងារ រាប់ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំង៩នោះរួមមាន៖ ១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែ បណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនីដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៧១លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន៧០កន្លែង។ ២- “SCHNEITEC INFINITE CO., LTD” គម្រោងសាង សង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣០មេហ្គាវ៉ាត់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគ ប្រមាណ២៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៣៥កន្លែង។ ៣-  “DE HEUS TMH  CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វដែលមាន ទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺមានទុនវិនិយោគ​ប្រមាណ១១,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៥៥កន្លែង។ ៤-“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារ អេឡិចត្រូនិកដែលមានទីតាំងវិនិយោគស្ថិតនៅប្លុកI-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន៧៣០កន្លែង។ ៥-  “FHL INDUSTRIES  CO., LTD” គម្រោងបង្កើត រោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧៣៤កន្លែង។ ៦-“CXD INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទនិងគ្រឿងម៉ាស៊ីនសម្ភារៈបរិក្ខាផ្សេងៗដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ មានទុនវិនិយោគប្រមាណ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។ ៧-“AEON MALL (CAMBODIA) CO.,LTD.”គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ២៨៩,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៤៧កន្លែង។ ៨-“XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”គម្រោង សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន១,៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជ កម្មដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣៣១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន​២,៥០៩កន្លែង។ ៩-“BOCC DEVELOPMENT CO.,LTD.”គម្រោងសាងសង់និងអាជីវកម្ម សណ្ឋា​គារថ្នាក់ផ្កាយ៥ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ចំនួន​១,៦០០​units និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ“លើកោះពេជ្រ” មានទុនវិនិយោគប្រមាណ១,១៨១លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦.៣៧០កន្លែង៕

ដោយ ម៉ៅ ចរិយា