ស្នងការដ្ឋាននគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅខែបន្ត 

AKP កែប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យជំនាញ និងអង្គភាពពាក់ព័ន្ធសរុប១១៤នាក់។

តាមរបាយការណ៍ខែធ្នូដែលអានដោយលោកវរសេនីយ៍ទោ អ៊ូច កុម្ភៈ នាយការិ យាល័យសរុបបានឱ្យដឹងថា ក្នុងខែតុលាកន្លងមកនេះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សង្គម បទល្មើសព្រហ្មទ័ណ្ឌកើតឡើង២/៤ករណី ថយចុះ២ករណី។  គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១១/៨លើក កើនឡើង៣លើក មនុស្សស្លាប់៤/១នាក់ កើនឡើង៣នាក់ បណ្តាល ឱ្យមនុស្សរងរបួសធ្ងន់ ស្រាល១៤/១៦នាក់ ថយចុះ២នាក់ និងបង្ក្រាបបទល្មើស ល្បែងស៊ីសង២លើក និងដកហូតម៉ូតូបានចំនួន៦គ្រឿង ព្រមទាំងឱ្យម្ចាស់ចូលខ្លួនដើម្បីធ្វើ កិច្ចសន្យា អប់រំបញ្ឈប់ការលេងល្បែងបន្តទៀត។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានលើកឡើងថា ដោយបានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេល ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។

ទន្ទឹមនោះលោកស្នងការ បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាព។

ជាមួយគ្នានេះ លោកស្នងការក៏បានជំរុញដល់ លោក លោកស្រីស្នងការរង និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រឹត្តិការណ៍ប្រណាំង កង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រលើកទី១ ឆ្នាំ២០២០ នឹងខិតជិតមកដល់នា ពេលខាងមុខនេះ៕

ដោយ ប្រាក់ លាង