សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនគ្រឹស្តសាសនិក និងបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងថ្ងៃនៃបុណ្យគ្រីស្ទម៉ាស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — ក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូ ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិ​បាលក​ម្ពុ​ជា​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរបងប្អូនគ្រឹស្តសាសនិក និងបង​ប្អូន​ប្រ​ជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេ​ជោ​​នា​​យករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី ២៥ ខែធ្នូនេះ គឺជាថ្ងៃពិសេសសម្រាប់​បងប្អូនគ្រឹស្ទ​បរិស័ទ​។ សម្ដេចតេជោបានបន្ដថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ឋមានសិទ្ឋិសេរីភាព​រស់​នៅប្រកបរបរទទួលទាន និង​ជ្រើ​ស​​រើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួន​ដោយ​គ្មានការបង្ខិតបង្ខំអ្វីឡើយ។ ទន្ទឹមនេះ ទាំង​ប​ង​ប្អូនពុទ្ធសាសនិកជន ខ្មែរឥសស្លាម និងគ្រឹស្ត​សាសនិក គឺយើងរស់នៅសុខដុ​មជាមួយគ្នា​ដោ​យសុខសាន្ត។ ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” នាថ្ងៃទី ២៥ ខែធ្នូនេះ សម្ដេចតេជោក៏សូម​ជូន​ពរ​បង​ប្អូនគ្រិស្តសាសនិក និងបង​ប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និង​ច​ម្រុ​ង​ចម្រើនរុងរឿងគ្រប់ៗគ្នា៕

ដោយ ជឹម ណារី