ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីបិទ « ឆ្នាំនៃការផ្លាស់ប្តូរលើវិស័យព័ត៌មាន អាស៊ាន-ចិន ២០១៩ » នៅទីក្រុងបាងកក

AKP បាងកក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរដ្ឋមន្ត្រីឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធី « ឆ្នាំនៃការផ្លាស់ប្តូរលើវិស័យព័ត៌មាន អាស៊ាន-ចិន ២០១៩ » ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។

រូបថត៖ ក្រសួងព័ត៌មាន