ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមវេទិកាផ្លាស់ប្តូរយោបល់លើវិស័យព័ត៌មាន អាស៊ាន-ចិន ឆ្នាំ២០១៩ នៅទីក្រុងបាងកក

AKP បាងកក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញ ចូលរួមវេទិការផ្លាស់ប្តូរយោបល់លើវិស័យព័ត៌មាន អាស៊ាន-ចិន ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ « ជម្រុញភាពជាដៃគូក្នុងវិស័យព័ត៌មាន ដើម្បីអនាគតរួមគ្នា » ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។

រូបថត៖ ក្រសួងព័ត៌មាន