រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវគ្រប់គ្រងបញ្ហាដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាឱ្យ​បា​​ន ​ជា​​ពិសេ​ស​ព័ត៌មានក្លែងក្លាយ ការញុះញង់បញ្ឆេះកំហឹង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — ទន្ទឹមនឹងការរីកចម្រើន​ប​ច្ចេកវិទ្យាប្រ​ព័​ន្ធ​ផ្សព្វ​ផ្សា​យ​ព័​ត៌​មា​ន​ឌីជីថល និងអត្ថប្រយោជន៍ នៃបច្ចេកវិទ្យា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​សួ​ង​ព័​ត៌​មា​ន​បានស្នើឱ្យមន្ត្រីព័ត៌មាន គ្រប់ លំដាប់ថ្នាក់ត្រូ​វគ្រប់គ្រងបញ្ហាដែលកើតចេញពី​ការប្រើប្រា​ស់​ប​ច្ចេកវិទ្យានេះឱ្យបាន ជា ពិសេសបញ្ហាព័ត៌មានក្លែងក្លាយ ការញុះញង់បញ្ឆេះកំហឹងជា​ដើ​ម​​។

ការស្នើនេះ ធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីស្តង់ដារសហគមន៍របស់​ហ្វេ​ស​ប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ​ឯក​ឧ​ត្ត​ម រដ្ឋមន្ត្រីក្រ​សួ​ង​ព័​ត៌​មា​នបានសង្កត់ធ្ងន់ថា «ការជេរប្រមាថ ដោយការស្អប់ ខ្ពើម និងឧក្រិ​ដ្ឋ​កម្ម​ព័ត៌មានវិទ្យាដូចជា ការហែក (Hack) ចូលបំផ្លាញឯកសារ សាធារណៈ ឬឥស្សរជ​ន​នានា ការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតកំពុងគំរាមកំហែង និងប​ង្កហា​និ​ភ័​​យ​យ៉ា​ង​ធ្ងន់​ធ្ងរលើ​សិទ្ធិបុគ្គល ឯកជន និងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជានៅ​លើស​ក​ល​លោ​ក​ទាំ​ង​មូ​ល»។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បញ្ហាទាំងឡាយខាងលើនេះ តម្រូវឱ្យភាគីពាក់ព័ន្ធបង្កើន នូវកិច្ចសហ​ប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌក្នុ​ង​តំ​បន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ព័ត៌មានក្លែងក្លាយ និងឧក្រិ​ដ្ឋ​ក​ម្ម​ព័​ត៌​មា​ន​វិ​ទ្យានេះ ដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ក្នុងន័យ​ធា​នា​កា​រ​អ​នុ​វ​ត្ត​ប្រ​កបដោយប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល។

លោក Rafael Frankel ប្រធានរដ្ឋបាល និងគោលនយោបា​យសាធារណៈក្រុមហ៊ុន​ហ្វេ​ស​ប៊ុក ប្រចាំតំបាន់អាស៊ី ប៉ាស៊ីហ្វិក បានលើកឡើងថា ក្រុមហ៊ុន​ហ្វេស​ប៊ុ​ក​ព្យា​យា​ម​ប​ង្កើ​ត​ស្ត​ង់​ដា​រួមមួយដើ​ម្បី​​ងាយ​ស្រួលក្នុងការទំនាក់ទំនងគ្នានៅទូទាំងពិភពលោក។ លោក Rafael Frankel បានបន្ថែមថា​ ក្រៅពីទំនាក់ទំនងគ្នាងាយស្រួលហើយ «ក្រុមហ៊ុនយើងខ្ញុំក៏ចង់ បានស្តង់ដារសហគមន៍របស់​ហ្វេ​ស​ប៊ុកមួយល្អសម្រាប់អ្នកប្រើប្រាស់​ផ​ង​ដែ​រវ។

បើតាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​សួ​ង​ព័​ត៌​មា​ន ចរន្តនៃការរីកចម្រើ​ន​ផ្នែ​ក​វិ​ទ្យា​សា​ស្រ្ត និងបច្ចេកវិទ្យាទំនើបនាពេល បច្ចុប្បន្ន ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍប​ច្ចេក​វិ​ទ្យា​ប្រ​​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀតជាមួយ នឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអ​ត្ថ​ប្រ​​យោ​ជន៍ជាច្រើនក្នុងការផ្លាស់ប្តូរមតិ និងការវិវត្តនៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ស​ម្រា​​ប់​យុ​ទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យព័ត៌មាននៅក្នុងតំបន់ ព្រមទាំងចក្ខុវិស័យ រយៈពេលវែ​ង​ទៅ​​អនាគត ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន អំពី​ការវិវត្តបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ គង់ សិរីរ័ត្ន  (រូបថត៖ ខឹម សុវណ្ណារ៉ា)