ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក TAM LE នាយកប្រតិបត្តិក្រុមហ៊ុន IDG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក TAM LE នាយកប្រតិបត្តិ ក្រុមហ៊ុន IDG ដែលជាក្រុមហ៊ុនមួយទទួលខុសត្រូវជាសំខាន់លើសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណែត សម្រាប់វិស័យធនាគារ វិស័យសន្តិសុខរបស់រដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធខាងផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ធ្វើជាអធិបតី ក្នុងកិច្ចប្រជុំពាក់ព័ន្ធបញ្ហាសន្តិសុខ ក្នុងវិស័យធនាគារ នាពេលខាងមុខ ។

រូបថត៖ ខឹម សុវណ្ណារ៉ា