សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវសារជាថ្មីឱ្យគ្រូពេទ្យយកចិត្តទុកដាក់ទៅលើពាក្យសំដី ឥរិយាបថ ដែលប្រព្រឹត្តចំពោះអ្នកជំងឺ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ត​អំ​ពា​វ​នា​វ​សារជាថ្មីឱ្យគ្រូពេទ្យទាំងអស់គោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្លាស់ប្ដូរឥរិយាបថ ពាក្យសំ​ដី​​មិនសមរម្យ ដែលប្រព្រឹត្តទៅលើអ្នកជំងឺនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខា​ភិ​​បាល ចំនួន២,៥៨៨នាក់ នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័​រ​ណ៍កោះពេជ្រ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា  “ការពិតមានគ្រូពេទ្យជាច្រើន​ហើ​យ​​ដែលបានគោរពក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែនៅមានចំនួនតិចតួចទេ ដែលមិនបានគោរព​ក្រ​ម​សីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលបង្កការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ដូចពាក្យ​ដែលគេ​ថា​ «ត្រីមួយកន្ត្រកតែស្អុយមួយ គឺស្អុយទាំងអស់។ ចំណុចនេះហើយ ដែលខ្ញុំសូម​អំពាវនាវ​ឱ្យគ្រូ​ពេ​ទ្យ​​ទាំងអស់យកចិត្តទុកដាក់ទៅលើពាក្យសំដី ឥរិយាបថ ដែលប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ ហើយគ្មា​ន​​ការរើសអើងបែងចែកអ្នកជំងឺនោះទេ។” សម្ដេចតេជោបានបន្ដថា ជីវិតមនុស្ស​មិនថាមាន មិនថាក្រ គឺជាជីវិតមួ​យ​​ដូចគ្នា ហើយអ្នកក្រយើងត្រូវតែយកចិត្តទុកដាក់ថែមទៀត ព្រោះដោយសារតែ​គាត់ក្រ​ហើ​យ​ ទើបគាត់មករកយើង។ ចំណែក អ្នកមានប្រាក់កាស គេ​ទៅរកមន្ទីរពេទ្យនៅក្រៅប្រទេស ឬទៅ​មន្ទីរ​ពេទ្យនៅកន្លែងណាដូចជាសេវាឯកជនជាដើម ប៉ុន្តែអ្នកដែលក្រីក្រនេះហើយ​ដែលមក​ពឹ​ង​​ពា​ក់យើង ដែលយើងត្រូវផ្ដល់ការអាណិត​ស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំ​ព្យាបាល​ចំ​ពោះ​​ពួកគាត់ ឱ្យអស់ពីលទ្ធភាព។ សម្ដេច​តេជោបានបន្តទៀតថា  ដូច្នេះត្រូវខិតខំធ្វើទៅ​លើបញ្ហា​នេះ​ ហើយប្រសិនបើបញ្ហានេះ​មិនត្រូវ​បានកែទេ បើទោះបីជាបំពាក់រាប់រយ រាប់ពាន់លាន​ដុ​ល្លា​រ​ថែមទៀត វាក៏នៅតែមានបញ្ហាពាក្យ​សំដីត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋរបស់យើង។ សម្ដេចតេជោបានបន្ថែមថា “អីញ្ចឹ​ង​ទេ ទោះបី​ជាគ្រូពេទ្យក្នុងផ្នែករដ្ឋ ឬគ្រូពេទ្យក្នុងវិស័យឯកជន កុំយកលុយជាធំ ត្រូវយក​ជី​វិត​​ប្រជាជនជាធំ រឿងលុយរឿងកាក់ទុកក្រោយ ធ្វើម៉េចព្យាបាលជំងឺដោះស្រាយបញ្ហា​ព្យាបាល​ឱ្យ​ប្រជាជនជាមុនសិន កុំឃើញថាគាត់អត់មានប្រាក់ត្រូវបញ្ជូនទៅកន្លែងផ្សេងនោះ”។ សម្ដេចតេជោបានក៏​ស្នើ​​ឱ្យ​គ្រប់មន្ទីពេទ្យ​ទាំងមន្ទីរពេទ្យរដ្ឋ ទាំងមន្ទីរពេទ្យឯកជន ត្រូវធ្វើសកម្ម​ភាព​ឱ្យស្រ​បនឹងក្រ​ម​សីលធម៌ សកម្មភាពសង្គ្រោះអាយុជីវិតមនុស្សជាធំ មិនមែនបញ្ហា​លុយកាក់​នោះទេ។ ជាង​នេះ​ទៀត សម្ដេចតេជោសង្ឃឹមថា មន្ទីរពេទ្យទាំងអស់អាចធ្វើបាន ទៅលើបញ្ហារឿងគ្រូពេទ្យប្រើ​ឥរិយាបថ​មិ​ន​​សមរម្យ។

ជាមួយគ្នានេះដែរ សម្ដេចតេជោបានកត់សម្គាល់ឃើញថា សព្វថ្ងៃ យើងមានទាំង​មន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន ដូច្នេះ​សូ​ម​កុំ​ដ​ណ្ដើ​មអ្នកជំងឺគ្នា។ ប៉ុន្តែបើដណ្ដើមអ្នកជំងឺស្នើឱ្យ​មានការទទួលខុសត្រូវពីដើមដល់ចប់ កុំដល់​ថ្នា​ក់​​សង្គ្រោះលែងបានហើយ ទើបគ្លីនិកឯកជន បញ្ជូនទៅមន្ទីរពេទ្យរដ្ឋនោះ។ សម្ដេចតេជោក៏​បា​នស្នើឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់​ផងដែរអំពីការគ្រប់គ្រងគ្លីនិកឯកជន ក៏ដូចជា​ការ​លក់ឱសថ ត្រូវគ្រប់គ្រងឱ្យបានច្បាស់​លាស់​អំពីបញ្ហានេះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសា​ស្ត្រ​សុ​​ខាភិបាលនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការផ្ដល់ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ​២០២០ ដល់ក្រសួងចំនួនពីរ ដែលក្នុងនោះ ក្របខ័ណ្ឌក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣.​៦០​០នាក់ និងក្រសួងសុខាភិបាលចំនួន ១.៣០០នាក់។ ចំពោះការផ្ដល់ក្របខ័ណ្ឌដល់​ក្រ​សួង​​ទាំងពីរនេះ   គឺដោយសារកំណើនៃសិស្សានុសិស្សដែលចេះកើនឡើងជារៀងរាល់ឆ្នាំ ប​ន្ថែ​​ម​ដោយគ្រូបង្រៀនចូលនិវត្តន៍មួយចំនួន ដែលតម្រូវឱ្យមានការជ្រើសរើសបុគ្គលិកមន្រ្តីរាជការ​ប​ន្ថែម ក៏ដូចគ្នានឹងវិស័យសុខាភិបាលផងដែរ គឺជំនួសឱ្យអ្នកចូលនិវត្តន៍។ ទន្ទឹមនេះ រាជរដ្ឋា​ភិ​បា​លត្រូវបង្កើនទាំងអគារនិងមន្ទីរពេទ្យថ្មី ព្រមទាំងធនធានគ្រូពេទ្យឱ្យកាន់តែច្រើនឡើងដើ​ម្បី​​ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុងរហូតដល់ជនបទ៕

ដោយ ជឹម ណារី