ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ី នៅសាធារណរដ្ឋតួកគី

AKP អានតាលីយ៉ា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី (APA) អញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី ក្រោមប្រធានបទ៖ “តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់អាស៊ី” ។

រូបថត៖ រដ្ឋសភា