សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាល 

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩–និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ២.៥៨៨នាក់ ដែលបានបញ្ចប់​កា​រសិក្សានាពេលកន្លងមក បានទទួលសញ្ញាប័ត្រពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា ព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯក​ស័​ក​ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះ​ពេ​​ជ្រ។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់​ស​ម្តេ​ចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រនៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីការយក​ចិត្ត​ទុក​ដា​ក់ និងការវាយតម្លៃខ្ពស់ចំពោះវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយ នៅក្នុងចំ​ណោ​មអា​ទិភាពនានា នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក​ម្ពុ​ជា​។ នេះជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាស្រ្តចារ្យ បុគ្គលិក និងនិស្សិតទាំងអស់របស់សា​ក​ល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​របស់ក្រសួងសុ​ខា​ភិ​បាល ឱ្យកាន់តែមានភាពជឿជាក់ និងកក់ក្ដៅថែមទៀត ក្នុងការចូលរួមចំណែកអភិ​វឌ្ឍន៍​វិ​ស័​យ​​សុខាភិបាលនៅកម្ពុជា ក្នុងដំណាក់កាលថ្មីនៃសមាហរណកម្មអាស៊ាន និងសកលភា​វូប​នី​យ​​កម្ម។ ឯកឧត្ដមបានបន្តថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះ​ប​ណ្តា​ល​នាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួល​ស្គា​ល់​​លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែល​ផ្អែ​ក​​លើកសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញ ត្រាប់​ទំនើ​ប មុននឹងឱ្យនិស្សិតចេញទៅអនុវត្តន៍នៅតាមមន្ទីរពេទ្យ។ សាកលវិទ្យាល័យបាន​ធ្វើទំ នើបកម្ម​​លើការវាយតម្លៃសមត្ថភាពនិស្សិត ប្រកបដោយគុណភាព និងតម្លាភាព ដោយបាន រៀប​ចំឱ្យ​មានការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិក។

ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យក៏បាន​ពង្រី​ក​​ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាឱ្យការបណ្តុះបណ្តាលនិស្សិតឱ្យកាន់តែមាន​ប្រសិទ្ធ ភាព​ខ្ព​ស់។ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា​ដោយ​ជោ​គ​ជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៧.៥៥៩នាក់។ ជាងនេះ​ទៀ​ត​ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៧៨នាក់ ទៅធ្វើកម្មសិក្សា និងបន្ត សិក្សាថ្នាក់​បរិ​​ញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង ជប៉ុន អាម៉េរិក អូស្ត្រា​លី​ កូរ៉េ និង ប្រទេសបែលហ៊្សិក ផងដែរ។ តាមការស្ទង់មតិរបស់សាកល វិទ្យាល័យ​វិទ្យាសា​ស្រ្ត​សុ​ខាភិបាល ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៩នេះ បា​ន​បង្ហាញថា អ្នកមានការងារធ្វើមានចំនួន ៩៣ភាគរយ។ ក្នុងឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ សា​កលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមាន គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក សា​ស្ត្រា​​ចារ្យ ចំនួន ២.១៩៧នាក់ និងមាននិស្សិត កំពុងសិក្សាចំនួន ៥.៥១៣នាក់៕

ដោយ ជឹម ណារី