សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិឆ្នាំ២០១៩​ នឹងជំរុញឱ្យអ្នកវិនិ​យោគទាំងក្នុង និងក្រៅប្រទេស យល់កាន់តែច្បាស់ពីសក្ដានុពលវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូស​បញ្ជា​ក់ ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល​កម្ពុ​ជា​លើក​ទី១៤ កម្រិត​អន្តរ​ជាតិឆ្នាំ២០១៩ នារសៀល​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅ​ម​ជ្ឈ​មណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិថ្មីនេះ​ ពាណិជ្ជករ សហគ្រិន ​វិនិយោគគិន ធុ​រជន ទាំងក្នុងនិងក្រៅប្រ​ទេស នឹងបានយល់កាន់តែច្បាស់ពីសក្ដានុពលវិនិយោគនៅកម្ពុជា ហើ​យចាប់យកឱកា​ស ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសម្បទានជាអាទិភាពទាំងឡា​យ​​ ដែលផ្ដល់ដោយរាជរដ្ឋា​ភិបាល សម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចរបស់ខ្លួនប្រកប​ដោ​យ​ជោគជ័យទាំងបច្ចុប្បន្ន និងអនាគត។

សម្ដេចតេជោបានមានប្រសាសន៍ថា វិស័យពាណិជ្ជកម្មបានរួមចំណែក​យ៉ា​ង​សំខាន់​ក្នុង​ការ​ផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ច តា​ម​រយៈ​ការនាំទំនិញ និងសេវា ទៅកាន់ទីផ្សារនៃប្រទេសដែលជាសមាជិកអង្គការពាណិជ្ជ​កម្មពិ​ភ​ព​លោកចំនួ​ន១៤៧ប្រទេស និងការនាំចូលមកវិញ នូវទំនិញនិងសេវា ដើម្បីបំពេញ​តម្រូវ​ការ​សេដ្ឋកិច្ចពីប្រទេសចំនួន ១៣៥ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិកើនឡើង​រហូត​ដល់​ជា​ង ៣០ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៨កន្លងមកនេះ។ សម្ដេចតេជោថ្លែងថា កម្ពុ​ជា​បានធ្វើពិពិធធម្មទាំងផលិតផល និងទីផ្សារ ធ្វើឱ្យការនាំចេញរបស់កម្ពុជាបានកើនឡើងពី ៥​. ​​៧០០លានដុល្លារអាម៉េរិកនៅឆ្នាំ២០១២ ដល់១៣ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៨។ ជាមួយគ្នានេះ កម្ពុជាក៏​បានធ្វើពិពិធធម្មជាបន្តបន្ទាប់ ពីការនាំចេញផលិតផលឧស្សាហកម្ម​សម្លៀកបំពាក់ កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ ទៅកាន់ការផលិតផល ឧស្សាហម្មមិន​មែនវាយនភណ្ឌ និងផលិ​ត​ផល​ផ្សេងៗទៀត ជាមួយនឹងគោលដៅនាំចេញសំខាន់ៗ​របស់​កម្ពុជា​ ជាទីផ្សារសហរ​ដ្ឋអាមេ​រិ​ក សហភាពអឺរ៉ុប ជប៉ុន ចិន កូរ៉េ បណ្ដាប្រទេសក្នុងតំបន់​អាស៊ាន និងប្រទេសដៃ​គូដទៃទៀ​ត​។​ ទន្ទឹម​នេះ រាជរដ្ឋាភិបាលកម្ពុជាបាន​ពង្រីកមូលដ្ឋាន​ពាណិជ្ជកម្ម កសាងហេដ្ឋារ​ចនា​ស​ម្ព័​ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ទាំង​ផ្នែក​ទន់ និងផ្នែករឹង លើកកម្ពស់កិច្ច​ស​ម្រួ​​លពាណិជ្ជកម្ម និងកាត់បន្ថយកម្រៃសេវាផ្សេងៗ កាត់​បន្ថយថ្លៃអគ្គិសនី បណ្ដុះបណ្ដាល​ជំ​នា​ញទាំងផ្នែករឹង និងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន និងឌីជីថល​ជាមួយនឹងការ​គាំ​ទ្រ​វិស័យហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងៗទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌអាទិភាព​ដ៏​​ទូ​លំទូលាយ និងជាសក្ដានុពលប្រកបដោយ​គុណភាព និងតម្លាភាព សម្រាប់​ការវិនិយោគ​នៅ​​ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិ​ឆ្នាំ​២​​០​១៩ ត្រូវបានរៀបចំឡើងដោយមាន​ការគាំ​ទ្រ​ និងការចូលរួមពីប្រទេស​ជាមិត្ត​ក្នុ​ង​តំបន់ ដូច​ជា​ ប្រទេសចិន ជប៉ុន ឥណ្ឌូណេស៊ី ថៃ ម៉ា​ឡេ​ស៊ី​ មីយ៉ាន់ម៉ា វៀតណាម និង​ប្រទេស​ឡាវ​​ ព្រម​ទាំង​មន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជក​ម្មកម្ពុជា សហព័ន្ធស្រូវ​អង្ក​​រ អង្គ​កា​រ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និង​ក្រុម​ហ៊ុនបរទេស​ដែលកំពុងធ្វើប្រ​តិប​ត្តិកា​រ​អា​ជីវ​កម្មនៅកម្ពុជា។ ពិព័រណ៍នេះ មានស្ដង់​ស​រុប​ចំ​នួ​ន​ ៣៧២​ស្ដង់ ហើយទំនិញ និងសេ​វា​ជា​ច្រើ​ន​ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុង​ព្រឹត្ដិការ​ណ៍​ពាណិជ្ជកម្ម​នេះ រួមមាន ផលិ​ត​ផ​ល​ក​សិកម្ម ​ក​សិ-ពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិត​ផល​ពីសូត្រ អង្ករ ម្រេច ដំឡូងមី វត្ថុ​អនុស្សាវរីយ៍​សម្ភារការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់ ​សម្ភារ ប្រើប្រាស់ទូទៅ​ផលិ​ត​ផល​សម្រាប់​តុប​តែង​ក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ផលិតផល​ឱសថបរិក្ខារ​ពេ​ទ្យ និង​គ្រឿង​សម្អាង ម្ហូបអាហារកែច្នៃ និងភេសជ្ជៈ គ្រឿងឧប​ភោគ-បរិភោគ ផលិតផល​បា្ល​ស្ទី​​ក គ្រឿ​ង​​អេឡិចត្រូនិកគ្រឿងបន្លាស់ គ្រឿងសង្ហារឹមផលិត​ផល​ពាក់ព័ន្ធវិស័យ​ទូរគមនាគម​ន៍​ និង​ព័ត៌​វិទ្យា​ គ្រឿងម៉ាស៊ីន សម្ភារសំណង់ ផលិតផលបម្រើ​ឱ្យសេវាសណ្ឋាគារ ​ទេស​ចរ​​ណ៍ សេវា​អប់​រំ​សេវាធនាគារ និងគម្រោងវិនិយោគ ជាដើម។ល។ ក្រៅពីនេះ ពិព័រណ៍ពាណិជ្ជកម្មនេះ ​គឺ​ជាព្រឹត្តិការណ៍​ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំ​ឆ្នាំ​របស់កម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល​បំ​ណងជំរុញ​ស​ក​ម្ម​ភាពពាណិជ្ជកម្ម បង្កើតឱកាស​ទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងស​ក្ដា​នុពលវិ​និយោ​គ​ដ៏ល្អប្រសើរ ព្រមទាំងបង្ហាញ​អំពីគោលនយោបាយគាំពារវិនិយោគ និងធុរ​កិច្ច​នៅ​កម្ពុ​ជា​។ តា​មរយៈព្រឹត្តិការណ៍ពាណិជ្ជកម្ម​រយៈពេលបីថ្ងៃ (ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ​២០​១៩​​)​ អ្ន​ក​ប្រើ​ប្រាស់នឹងបានស្គាល់ និង​គាំទ្រ​​ទំ​និញ​ក្នុ​ងស្រុក ក៏ដូចជាទំនិញនាំចូលដែលមាន​គុណ​ភា​ព។ ជាមួយនឹងការដាក់តាំង​បង្ហាញ​ទំនិ​ញ​នាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏​សម្បូរ​បែ​​ប​មក​ពីបណ្ដាខេត្តទូទាំងប្រទេស។ ព្រឹត្តិ​កា​រ​ណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀប​ចំនូ​វ​ព្រឹ​ត្តិ​ការ​ណ៍​អមមួយចំនួនផងដែរ ដូចជា ជំនួប​ពា​ណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ សិក្ខាសាលា និង​ពិធីចុះហត្ថលេខាលើគម្រោងធុរកិច្ច និង​វិនិយោគនានា ដើម្បីទាក់ទាញអ្នកទស្សនា​ពិព័រ​ណ៍​​ និងផ្តល់កាលានុវត្តភាពសម្រាប់ធុរជន និងអ្នកវិនិយោគ អាចភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម​នៅ​​កម្ពុជា៕

ដោយ ជឹម ណារី