នាវាទេសចរណ៍ THE WORLD នាំភ្ញៀវទេសចរជិត២,០០នាក់ មកទស្សនកិច្ចនៅកម្ពុជា

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ — នាវាទេសចណ៍ THE WORLD បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២,០០​នាក់ ចូលចត និងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម។ ការចូលចត​របស់នាវានេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ៣រោជ ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

បើតាមមន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវា THE WORLD មានសញ្ជាតិ BAHANAS មានបណ្តោយប្រវែង ១៩៦,៣៥ម៉ែត្រ ទទឹង ២៩,៨០ម៉ែត្រ ជម្រៅទឹក ៧,០៥ម៉ែត្រ  នាំភ្ញៀវទេសចរបរទេសចំនួន ១,៧២នាក់ ស្រី ៩៥នាក់ មាន ១៦​សញ្ជាតិ និងមាននាវិកសរុបចំនួន ២៩៣នាក់ ស្រី ៤៧នាក់ មាន ៤៧សញ្ជាតិ ។
នាវា THE WORLD បាននាំភ្ញៀវទេសចរបរទេសជិត ២.០០នាក់ ចាកចេញពីប្រទេសថៃ ចូលកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង ៣០នាទី នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ហើយនាវានេះ ក៏មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅ​វេលា​​​ម៉ោង ២៣ល្ងាច ថ្ងៃទី១៧  ខែធ្នូ ឆ្នាំ២០១៩ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១៤ ខែធ្នូ ២០១៩ នាវានេះ ក៏នាំភ្ញៀទេសចរកម្សាន្តតំបន់​ក្រុង​កោះរ៉ុង ខេត្តព្រះសីហនុ ហើយនៅថ្ងៃទី១៥ ខែធ្នូ ទើបធ្វើដំណើរកម្សាន្តតាមតំបន់​រមណីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់​នេសាទ​ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សូមរម្លឹកថា នេះគឺជានាវាទេសចរណ៍បរទេស ដែលបាននាំភ្ញៀវទេសចរ មកស្នាក់​នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា រយ:ពេលយូរថ្ងៃជាងគេ ខណៈពេលកន្លងមក​នាវា​ទេសចរណ៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហន គឺនៅតែជាង ១០ម៉ោងប៉ុណ្ណោះ៕​

ដោយ ងូ សុមុនី