ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី១២ នៅប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-សភា តំបន់អាស៊ី (APA) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីអញ្ជើញ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី១២ ក្រោមប្រធានបទ “តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសភាតំបន់អាស៊ី” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា សាធារណរដ្ឋតួកគី ។

រូបថត៖ រដ្ឋសភា