ឯកឧត្ដម ប៉ា សុជាតិវង្ស ចូលរួមក្នុងវេទិកាសាធារណៈ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌដង្កោ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — នៅសាលាខណ្ឌដង្កោ មានរៀបចំបើកវេទិកាសាធារណៈ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ស៊ុយ សេរិទ្ធ  អភិបាលរងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា ប្រជាពលរដ្ឋត្រូវ តែលើកឡើងពីកង្វល់ កង្វះខាត និងភាពអសកម្មរបស់អាជ្ញាធរ ដែលមិនបានបម្រើសេវា សាធារណៈមិនបានល្អ ឱ្យស្របទៅតាមបំណងដែលបងប្អូនចង់បាន។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានបន្ដថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាល កិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការ ពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ ១- រាល់បញ្ហា អាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ ២-គ្រប់ អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាប័ន នៅក្នុងដំណើរការនៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានី ភ្នំពេញមានគោលបំណងជំរុញនូវវប្បធម៌ នៃការពិភាក្សានិងលើកកម្ពស់គណនេយ្យភាព តាម បែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅរៀងរាល់ ត្រីមាសទី៤ នៃឆ្នាំនីមួយៗ។ ក្នុងឱកាសនោះ ក្រុមប្រឹក្សារាជធានីភ្នំពេញនឹងធ្វើការផ្តល់ព័ត៌ មាន ជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម នានា ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ ឆ្នាំខាងមុខ  ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា និង ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។

លោក ឡី សុភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា  ដើម្បីជាការ ឆ្លើយតបជាមួយសំណួររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំដល់អាជ្ញាធរឱ្យជួយ អភិវឌ្ឍន៍មូលដ្ឋានឱ្យបានលឿននោះ រដ្ឋបាលសាលារាជធានីភ្នំពេញ និងមន្ទីរ/ អង្គភាពជុំវិញ រាជធានីភ្នំពេញ បានខិតខំអនុវត្តន៍ដោះស្រាយនូវរាល់បញ្ហាសំណើ និងសំណូមពររបស់ប្រជា ពលរដ្ឋ តាមស្ថានភាព និងលទ្ធភាពជាក់ស្តែង ហើយជាលទ្ធផល គឺដោះស្រាយរួចបានចំនួន ៥៣ ករណី និងបានដាក់ចូលកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរួចចំនួន១៨ករណី និងមិនទាន់បាន ដោះស្រាយរួចចំនួន៣៣ករណី។ ចំពោះសំណើ និងសំណូមពរ ដែលបានអនុវត្តន៍ រួចដូចជា ការស្ថាបនាផ្លូវ លូ និងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ដោយសារការងារទាំងនោះ ស្ថិតនៅ ក្នុងគម្រោងផែនការឆ្នាំ និងជាសកម្មភាពកំពុងអនុវត្តន៍ជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ/អង្គភាពជុំវិញរាជធានី។ រីឯសំណើ និងសំណូមពរ អនុវត្តន៍មិនទាន់បានដោះស្រាយ ដូចជាការស្ថាបនាផ្លូវ និងលូ នៅតាមសង្កាត់នានា ដោយសារថវិការបស់រដ្ឋបាលរាជធានី ភ្នំពេញនៅមានកម្រិត និងមិនសិ្ថតនៅក្នុងគម្រោងផែនការឆ្នាំ២០១៩ ដោយឡែកការងារខ្លះ រដ្ឋបាលសាលារាជធានីភ្នំពេញមិនអាចដោះស្រាយជូនបានភ្លាមៗទេ ដោយត្រូវធ្វើការសហ ការជាមួយក្រសួង មន្ទីរ ឬស្ថាប័ននៃរាជរដ្ឋាភិបាលបន្ថែមទៀត។

ជាមួយនឹងបញ្ហា ដែលមិនទាន់បានដោះស្រាយរួច រដ្ឋបាលរាជធានីភ្នំពេញនឹងលើក យកការងារទាំងនោះដាក់បញ្ចូល ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា៕

ដោយ សួស សំរិត