ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ អតីតអ្នកថតរូបនៅគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងាររូបថត

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ញ៉ែម អេន អតីតអ្នកថតរូបនៅគុកទួលស្លែងក្នុងសម័យ ខ្មែរក្រហម ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងការបើកសារមន្ទីររូបថត ដោយលោក បានថតនៅក្នុង សម័យខ្មែរក្រហម នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា