ឯកឧត្ដម អូស្មាន ហាស្សាន់៖  ក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ស្វែងរកឱកាសវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្ដម ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saif Abdulla Muhammed Khalfan Alshamisi ឯកអគ្គរដ្ឋទូតប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក Mazin Al Lamki នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង Mubadala petroleum កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា  ដើម្បីស្វែង រកឱកាសវិនិយោគ របស់ក្រុមហ៊ុនប្រេង Muba dala petrole um លើវិស័យប្រេងនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្វាគមន៍ គាំទ្រ និងចូលរួមផ្តល់លទ្ធភាពគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន ហើយឯកឧត្ដម ក៏បានរម្លឹកដែរថា ក្រុមហ៊ុនប្រេងក្រុម Mubad ala Petr oleum គឺជាក្រុមហ៊ុនឈាន មុខគេ ក្នុងការរុករកផលិតប្រេង និងឧស្ម័នដែលធ្វើប្រតិបត្តិការទៅ ប្រទេសចំនួន១០ ដោយផ្តោតលើ ភូមិសាស្ត្រចម្បង នៅមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង រុស្ស៊ីនិងនិងអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Mubadala Petroleum ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាប៊ូដាប៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយនឹងភាពជោគជ័យនៃការវិនិយោគដែលមាន ស្រាប់របស់ Mubadala ក្នុងវិស័យប្រេងនិងឧស្ម័ន។      សព្វថ្ងៃក្រុមហ៊ុននេះមានយុទ្ធសាស្រ្ត មួយនៅក្នុងផលប័ត្រ ប្រេង និងឥន្ធនៈ នៅក្នុង Mubadala ដែលផ្តោតលើការ លូតលាស់ និងការកសាង អាជីវកម្មលំដាប់ពិភពលោក។ អាជីវកម្មស្នូលរបស់ Mubadala Petr oleum គឺជាប្រតិបត្តិករដែលមាន ទំនួលខុសត្រូវខ្ពស់ជាមួយការប្តេជ្ញាចិត្តខ្ពស់ចំពោះសុខភាព សុវត្ថិភាព បរិស្ថាន និងសហគមន៍នៅក្នុងតំបន់ជុំវិញប្រតិបត្តិការរបស់ខ្លួន។

លោក Mazin AlLamki នាយកប្រតិបត្តិនៃក្រុម ហ៊ុនប្រេងMubadalapetroleum បាន បញ្ជាក់ថា លោកនឹងចុះសិក្សាតាមលទ្ធភាពឱ្យបានលឿន ព្រោះការវិនិយោគ វិស័យប្រេងឥន្ធៈ នៅកម្ពុជា កំពុងត្រូវការជាចម្បង និងចាំបាច់បំផុត ព្រោះតម្រូវការ របស់ប្រជាពលរដ្ឋលើវិស័យនេះ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើង នេះបើតាមការអង្កេត ឃើញរបស់ក្រុមហ៊ុន លោកនាពេលកន្លងមក៕

ដោយ  សួស សំរិត