ទីភ្នាក់ងារសារព័ត៌មានវៀតណាមសន្យាជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសដល់មន្រ្ដីទីភ្នាក់ងារសារព័ត៌មានកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារ​សារ​ព័​ត៌​មា​ន​វៀ​ត​ណា​ម​ VNA បានសន្យាជួយបណ្តុះ​បណ្តាល មន្ត្រីបច្ចេកទេសដល់មន្រ្ដីនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា A​K​P​ ​ដើម្បីបង្កើន​សមត្ថ​ភាពក្នុងការ​ផលិតព័ត៌​មានឱ្យបានកាន់តែមានគុណភាពក្នុ​ងសម័យឌី​ជី​ថ​ល​នេះ​។

ក្នុងឱកាសដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោកជំទាវ សុខមុំ និមល អគ្គនាយិកា​ទី​ភ្នា​ក់​ងា​រ​សា​រព័ត៌មានកម្ពុជា​ AKP នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តី​ការក្រ​សួ​ង​ព័​ត៌មា​ន លោក Le Quoc Minh អគ្គនាយករងទីភ្នាក់ងារសារ​ព័ត៌មានវៀត​ណាម​បាន​​ឯក​ភា​ព​សំ​ណើ​​​ដែ​លទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្នើឱ្យជួយលើវិស័យព័ត៌មាន​ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ច​រ​ប​ស់​អ្ន​ក​ជំ​នាញផ្នែកបច្ចេកទេស។ លោក Le Quoc Minh បានបញ្ជាក់ថា «ការស្នើសុំជួយបណ្តុះបណ្តាលអ្នកបច្ចេកទេ​ស​នេះ​ជា​រឿងល្អ ហើយទីភ្នាក់ងារ​សារ​ព័​ត៌​មា​ន​វៀ​ត​ណា​ម​ VNA​ នឹងខិតខំជួយ ហើយសង្ឃឹមថា​អា​ចជួយបណ្ដុះប​ណ្ដាល​មន្រ្ដី​បច្ចេកទេស AKP បានព្រោះ VNA មានអ្នកជំនាញការ​យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើដំណឹង​បែ​ប​ទំ​នើ​ប”​។

លោកជំទាវ សុខមុំ និមល អគ្គនាយិកា​ទី​ភ្នា​ក់​ងា​រ​សា​រព័ត៌មានកម្ពុជាបានបង្ហាញក្តីស​ង្ឃឹ​មថា គណៈប្រតិភូវៀតណាម VNA នឹងយកសំណើនេះទៅបញ្ជាក់ថ្នាក់ដឹកនាំ​កំពូលរបស់ VNA នៅប្រទេស​វៀតណាមទាក់ទងនឹងការផ្ដាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និង​មន្រ្ដីបច្ចេកទេសរវាង​ភាគីទាំងពីរ។ លោកជំទាវអគ្គនាយិកា​ទី​ភ្នា​ក់​ងា​រ​សា​រព័ត៌មាន​ក​ម្ពុ​ជា​នៅ​ពេលភា​​គី​ទាំ​ងពីរមានការ​ព្រមព្រៀងគ្នាលើសំណើទាំងឡាយរួចហើយ ដែលទីភ្នាក់ងា​រ​សា​រ​  ព័​ត៌​មា​ន​វៀ​ត​ណា​ម​ នឹងឈានទៅចុះ​ហត្ថលេខាកែសម្រួលអនុស្សរណៈយោគ​យល់គ្នា​ជា​មួយ ទីភ្នា​ក់ងារសារព័​ត៌​មា​ន​ក​ម្ពុ​ជា A​K​P​ ​នៅឆ្នាំខាងមុខ ឬឆ្នាំបន្ទាប់មួយទៀត ​នៅពេលមា​ន​កា​រ​ផ្លាស់​ប្តូ​រ​ទ​ស្ស​ន​កិ​ច្ច​ណា​មួយ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីភ្នាក់ងារ​សារ​ព័​ត៌​មា​ន​វៀ​ត​ណា​ម​ VNA​ មកកម្ពុជានេះ គឺធ្វើឡើងយោងតាមកិច្ចព្រមព្រៀងរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌​មានវៀតណាម (VNA) ដែលបានចុះហត្ថលេខានៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០០៦។ ដំណើរទស្សនកិច្ចនេះ តបតាម​ការអញ្ជើញរបស់អគ្គនាយិកា AKP លោកជំទាវ សុខមុំ និមល ដែលគណៈប្រតិភូ VNA មានសមាជិកចំនួន ៥រូប ដែលដឹកនាំ​ដោយអគ្គនាយករង លោក Le Quoc Minh បានបំពេញទស្សនកិច្ចការងា​ររយៈ​ពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៤ ខែធ្នូ ឆ្នាំ ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ គង់ សិរីរ័ត្ន , រូបថត៖ សួស សាវី