សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សមត្ថភាព​កីឡា​របស់​កម្ពុជា​ នឹង​កាន់តែប្រសើរថែមទៀត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ ក្នុង​​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — ជាមួយនឹងការលើកទឹកចិត្តដល់កីឡាបាល់ទាត់ កែវ សុខ​ផេង កុំឱ្យ​មាន​ការបាក់​ទឹក​ចិត្ត​​ក្រោយ​ពេល​ទាត់​បាល់​ប៉េ​ណាំង​ទី​មិន​ចូល ក្នុងព្រឹត្តិកាណ៍រប្រកួត SEA Games 2019 នៅ​ប្រ​​ទេសហ្វីពីនជាមួយ និងប្រទេសមីយ៉ាន់ម៉ានោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមថា សមត្ថភាព​កីឡា​របស់​កម្ពុ​ជា​នឹង​កាន់តែប្រសើរថែមទៀតក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណា​ម ​​​​​ឆ្នាំ​២០២១។

ក្នុងពីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចំនួន៦.៧៦២​នា​​ក់ នា​​​ព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេ​ច​​​តេ​ជោ​បានថ្លែងថា ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​កម្ពុជា​បាន​ឈានចូល​ទៅដល់​វគ្គ​ផ្តាច់​ព្រ័ត្រនិង​ផ្តា​ច់​ព្រ័ត្រ។ សម្តេច​តេ​ជោ​បន្តថា ​ការ​ឈាន​ទៅដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក៏​ជាការ​បង្កើត​ព្រឹត្តិ ការណ៍​ដោ​យ​​ កែវ សុខ​ផេង ដែរ​។ ​ទន្ទឹមនេះ សូម្បី​កីឡាករ​ បាល់ទាត់​ដ៏​ល្បី​របស់អង់គ្លេស ដេវីដ ​បែក​ខាំ ​ក៏​ធ្លាប់​ស៊ុត​ប៉េ​​​ណាំង​ទី​ខុស​ទី​ដែរ។​ តែ​ទោះបីជាយ៉ាងណា​ទម្រង់​លេង​របស់​យើង​គឺ​ល្អ​ណាស់​។ សម្តេច​តេ​ជោ​​ហ៊ុនសែន​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា​កីឡា​របស់​យើង​នឹង​ឈាន​ឡើង។ សម្តេចតេជោបាន​បន្តទៀតថា ​ទោះ​បី​ជា​កម្ពុជា​ចាញ់ ​តែ​ចលនា​នៃ​ការគាំទ្រ​របស់​ប្រជាជន​យើង​គឺ​ច្រើនណាស់ ដែល​បង្ហាញ​ឱ្យ​ឃើ​ញ​​ថា​នេះ​ជា​ចរន្ត​នៃ​ចលនា​ជាតិ ដែល​ធ្វើ​ឱ្យ​ប្រជាជន​របស់​យើង​ចេះ​កីឡា​មួយ​យ៉ាងតិច​។​ សម្តេ​ច​​តេជោបានលើកឡើងថា ​យើង​នៅសល់​ស៊ី​ហ្គេម​មួយលើក​ទៀត​នៅ​ឆ្នាំ២០២១ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ ហើ​យ​ពេលនោះ​សម​ត្ថភាព​កីឡា​របស់​យើង​នឹង​កើនឡើង។ បន្ទាប់​ទៅ​នៅ​ឆ្នាំ២០២៣ កម្ពុជា​ និ​ង​​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ស៊ី​ហ្គេម​នៅពេ​ល​នោះ។ ​

ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ការ​បានធ្វើ​ការរិះគន់​ខ្លាំង​ទៅលើ​ការ​ចោទ​ប្រ​កាន់ កែវ សុខ​ផេង ថា​មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម ​នៅពេល​កម្ពុជាប្រកួត​ចាញ់​វៀត​ណា​ម ។ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ថា​នេះ​គឺជា​ការ​លាប​ពណ៌ដែលជា​វប្ប​ធម៌​​​ដ៏​អាក្រក់​របស់​ក្រុមប្រឆាំង​ផ្កាប់មុខ​នៅកម្ពុជា​។ ​សម្តេច​តេ​ជោក៏បានស្នើ​សុំ​ដល់​ប្រ​ជាពលរដ្ឋ​មាន​ការ​យោគយល់​ដល់​កីឡាករ កែវ សុខ​ផេង ព្រោះ​ការប្រកួត​តែងមាន​ចាញ់​និង​​ឈ្នះ​។ សម្ដេច​តេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «នេះជារឿងអកុសលបំផុត ដែល​នៅ​​ពេលទាត់ឈ្នះ ម៉ាឡេស៊ីទៅជាថា កែវ សុខផេង ជាវីរបុរស នៅពេលទាត់ចាញ់វៀតណាម បែរ​ជាថាកែវ សុខផេង មានម្តាយជាវៀតណាម។ ទោះបីជាម្តាយជាអ្វីក៏ដោយ តែកីឡាករ​ជាតិ​រប​ស់យើង។”

សម្តេច​តេ​ជោ ហ៊ុន សែន បានថ្លែងទៀតថា ​ជាតិ​សាសន៍​ណាក៏ដោយ ​មិន​ត្រូវ​លាប​ព​ណ៌​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះឡើយ​។ សម្ដេចតេជោបានបន្ថែមថា ក្រុមប្រឆាំង​នៅពេល​ចង់​ផ្តួល​សម្តេច នរោត្តម សីហនុ ក៏​​ចោទ​សម្តេច សីហនុ ប្រគល់​ដី​ឱ្យ​យួន ​ហើយ​នៅពេល​ចង់​ផ្តួលសម្តេច​ក៏​ចោទ​សម្តេច​ថា​កាត់​ដី​​ឱ្យ​យួន​ទៀត​។​ ជាតិខ្មែរ​នឹងមិន​បាន​សុខ​នោះឡើយ​បើ​ធ្វើ​នយោបាយ​ចោទ​គ្នា​«​ជា​អាយ៉ង​ចិន វៀត​ណាម អាម៉េរិក ​ឬ​បារាំង​»នោះ។

គួរបញ្ជាក់ដែរថា ​​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​បានឈ្នះ​មេដាយ​សរុប​ពី SEA Games 2019 នៅ​ប្រទេសហ្វីលលីពីន ចំនួន​៤៦​គ្រឿង​​៕

ដោយ ជឹម ណារី