លោកជំទាវ ភឿង សកុណា អញ្ជើញបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងកិច្ចប្រជុំពេញអង្គលើកទី២៦ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

AKP សៀមរាប ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ —

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ​បច្ចេកទេសលើកទី៣៣ និងកិច្ចប្រជុំពេញអង្គលើកទី២៦ របស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួល​កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រ​​អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីតាមដានរាល់អនុសាសន៍​ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅ​តាមការដ្ឋាន​អភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ហើយកិច្ចប្រជុំរបស់​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរនេះ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ។

រូបថត៖ ឃុត សៅ