សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដែលបានបន្ថែមមេដាយមាសឱ្យកម្ពុជា១គ្រឿងទៀត

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ង​នូ​វ​​​ការកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជីតស៊ូ ដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ដែ​ល​បា​នបន្ថែមមេដាយមាសឱ្យកម្ពុជា១គ្រឿងទៀត បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ​ហ្វីលីពី​​ន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលី​ពី​ននោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ​បា​ន​សរសេរថា សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជីតស៊ូដ៏ឆ្នើម របស់កម្ពុជា ខាន់ ចេ​សា បានបន្ថែមមេដាយមាសឱ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយក ឈ្នះកីឡាការិនី​ម្ចា​ស់​ផ្ទះហ្វីលីពីន មុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅ​ទី​ក្រុ​ង Clark ប្រទេសហ្វីលីពីន។ សម្ដេចតេជោក៏សូមជូនពរកីឡាករ កីឡា​ការិនីកម្ពុជា បន្តឈ្នះមេដាយមាស នៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕

ដោយ ជឹម ណារី