ឯកឧត្តម ថោង ខុន អញ្ជើញបាញ់កាំភ្លើងបញ្ជាការចេញដំណើរនៃការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៤ និងប្រគល់ពានរង្វាន់ជ័យលាភី នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក អញ្ជើញបាញ់កាំភ្លើង បញ្ជាការចេញដំណើរនៃការរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ ឆ្នាំ២០១៩ ដែលចាប់ផ្តើមចេញដំណើរពីមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភី នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមជាង ១ម៉ឺននាក់ ។

រូបថត៖ ឃុត សៅ