សម្ដេចតេជោ ហ៊ុន សែន ប្រៀបធៀបការលេងអុក ទៅនឹងអ្នកនយោបាយ ដែលត្រូវអនុវត្តន៍​តាមច្បាប់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ — ដោយប្រៀបធៀបជាមួយនឹងការលេងអុក ទៅនឹងអ្នកនយោបាយនោះ សម្ដេចអគ្គម​ហា​សេ​នា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការ​ធ្វើ​ន​យោបាយមិនខុសពីការលេងអុកនោះទេ ដោយសម្ដេចបានអះអាងថា មិនបណ្តោយឱ្យ​អ្នកណា ឬក្រុមណាលេង​ខុស​ពី​ច្បា​ប់បានចែងនោះឡើយ ដូច្នេះអ្នកនយោបាយត្រូវអនុវត្តន៍​តាមច្បាប់។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច​តេជោ​​នា​យ​ក​រដ្ឋមន្ត្រី​បានសរសេរថា ថ្ងៃអាទិត្យនេះសុំជូនរូបថតកាលពី១០ឆ្នាំមុន ​ពេលលេង​អុក​ជា​មួ​យ​​ដៃគូដែលលេងខូច។ សម្ដេចតេជោបានបញ្ជាក់ថា “រូបភាពដែលកាន់ដៃគ្នានេះ​គឺ​ដណ្តើមកូនគ្នា បណ្តាលមកដៃគូ​យក​សេះ​មកអុកបំបែកទូកខ្ញុំ ដោយមិនបានមើលឱ្យច្បាស់​និងចំជើងត្រីបក ខ្ញុំក៏ប្រញ៉ាប់​ស៊ីតាម​វិន័​យ​កាន់មួយណាយកមួយហ្នឹង ដៃគូមកដណ្តើម​យក​ទៅវិញ។ ជាមួយខ្ញុំត្រូវតែស៊ីសេះ​យកដាក់​ក្នុ​​ងកំប៉ុង ដោយមិនយល់ព្រមវិធា​ននៃការ​លេង​នេះត្រូវបានបំពាននោះឡើយ។” សម្ដេចតេ​ជោ​បា​នបន្តថា  ការធ្វើន​យោបាយ​មិនខុសពីការ​លេងអុកនោះទេ សម្ដេចមិនបណ្តោយឱ្យអ្នកណា ​ឬ​ក្រុ​ម​​ណាលេងខុសពីច្បាប់បានចែង នោះឡើយ។ សម្ដេចតេជោបានលើកឡើងថា “​កូនអុកស៊ីដាក់ចូលកំប៉ុង​អ្នកនយោបាយ​អនុវត្តន៍​​តាមច្បាប់៕

ដោយ ជឹម ណារី