កម្ពុជារៀបចំការប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដ៏ធំដំបូងគេ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ —

កម្ពុជារៀបចំការប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដ៏ធំដំបូងគេ នៅខេត្តសៀមរាប ដោយមានការចូលរួម ពីក្រុមម៉ូតូនានា មកពីតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមមានកម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន ស្រីលង្កា អ៊ីរ៉ង់ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត។ ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្ទៃដី ប្រមាណជាង ៨ហិកតា នៅទល់មុខសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

រូបថត៖ ឃុត សៅ