បញ្ចប់ប្រភេទកីឡាប៉េតង់ ដោយកម្ពុជាចាញ់ក្រុមថៃ ក្នុងពិន្ទុ ៥ទល់១៣ វគ្គផ្តាច់ព្រ័ត្រ

AKP ហ្វីលីពីន ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — ប្រភេទកីឡាប៉េតង់កម្ពុជាបានបញ្ចប់បេសកកម្មទាំងស្រុងហើយ នៅក្នុងស៊ីហ្គេមលើក ទី៣០ នៅប្រទេសហ្វីលីពីន ដោយវិញ្ញាសា ២ទល់២ របស់កម្ពុជា ដែលជាវិញ្ញាសាចុងក្រោយ គេបានត្រឹមមេដាយប្រាក់ ក្រោយប្រកួតចាញ់ក្រុមឡាវ ដោយលទ្ធផលពិន្ទុ ៥ទល់ ១៣ ខណៈ ក្រុមថៃឈ្នះមេដាយមាស រីឯម៉ាឡេស៊ី និងឡាវ ទួលបានមេដាយសំរឹទ្ធិដូចគ្នា។

នេះជាមេដាយប្រាក់ទី៤ របស់កម្ពុជា ហើយប៉េតង់កម្ពុជាបានបញ្ចប់វិញ្ញាសាទាំងអស់ ហើយនារសៀលថ្ងៃទី០៦ ខែធ្នូនេះ។ បញ្ចប់លទ្ធផល ប៉េតង់កម្ពុជាឈ្នះមេដាយ២ គឺមាស១ និងប្រាក់១។

ម្ចាស់មេដាយប្រាក់ប៉េតង់ កីឡាករ សុខ ចាន់មាន   និងកីឡាករ ញ៉ែម បូរ៉ា សម្តែងការ សោកស្តាយក្រោយបញ្ចប់ការប្រកួត ដោយកីឡាករកម្ពុជាទាំងពីររូបថា ខ្លួនបានរួមកម្លាំងនិង ឆន្ទ:អស់ពីសមត្ថភាពហើយៗសុំទោសដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលខ្លួនធ្វើមិន បានល្អនៅវគ្គផ្តាច់ព្រ័ត្រ ដោយរបូតមេដាយមាស ហើយបានទៅលើក្រុមថៃជាអ្នកគ្រប់គ្រង៕

ដោយ ហេង ណាលីន