លោក ពូទីន៖ រុស្ស៊ីត្រៀមផ្គត់ផ្គង់យន្តហោះស៊ីវិលដល់ស៊ែប៊ី 

AKP ភ្នំពេញថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងម៉ូស្គូផ្តល់​ជំនួយដល់ប៊ែលក្រាដ ក្នុងការធ្វើឱ្យប្រសើរនូវកងនាវានៃក្រុមហ៊ុនអាកាសចរណ៍ជាតិស៊ែប៊ី។

មេដឹកនាំរុស្ស៊ីបានគុសបញ្ជាក់ថា ភាគីរុស្ស៊ីផ្តល់ជំនួយក្នុងការធ្វើឱ្យប្រសើរនូវកង​នាវា​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិស៊ែប៊ី។ យើងត្រៀមខ្លួនមិនត្រឹមតែផ្គត់ផ្គង់យន្តហោះ​ដែល​ផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមជ្ឈមណ្ឌលថែទាំក្នុងតំបន់មួយ និងជួសជុល​យន្តហោះរុស្ស៊ីនៅក្នុងអាកាសយានដ្ឋានប៊ែលក្រាដផងដែរ។

លោកពូទីនបានកត់សម្គាល់ថា អន្តរកម្មសេដ្ឋកិច្ចរុស្ស៊ី-ស៊ែប៊ី បានឈានដល់កម្រិត​ល្អមួយ។ លោកបានបន្ថែមថា នៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីមានចំនួន ២,២ ប៊ីលាន​ដុល្លារអាមេរិក។ នៅក្នុងខែមករា ដល់ខែកញ្ញាឆ្នាំ ២០១៩នេះ​ការដោះដូរពាណិជ្ជកម្មទៅវិញ​ទៅមក​បានកើនឡើង ៩.៥ ភាគរយបន្ថែមទៀត ការវិនិយោគរបស់រុស្ស៊ីទៅក្នុងសេដ្ឋកិច្ចស៊ែប៊ី​មានតម្លៃជាង ៤ប៊ីលានដុល្លារអាមេរិក៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)