ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២.៤០៥លានយ៉េន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន ២.៤០៥លានយ៉េន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅខេត្តពោធិ៍សាត់ ដែលពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។

រូបថត៖ ឯល វឌ្ឍនៈ