វាគ្មិនចំនួន០៤រូប អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាអំពី « បម្រែបម្រួលអាកាសធាតុ ភាពធន់ និងភាពច្នៃប្រឌិត នៃទីក្រុង »

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ —

វាគ្មិនចំនួន០៤រូប មាន លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ លោក Natharoun NGO ប្រធានរបស់មជ្ឈមណ្ឌលសិក្សាភាសាខ្មែរ (CKS) លោក Hassan HAJAM ប្រធានវេទិកា Invest in Impact និងលោក Chan San Hun ប្រធានក្រុមហ៊ុន Re-Hedge អញ្ជើញចែករំលែកបទពិសោធន៍ នៅក្នុងកិច្ចពិភាក្សាអំពី « បម្រែបម្រួលអាកាសធាតុ ភាពធន់ និងភាពច្នៃប្រឌិត នៃទីក្រុង » ក្រោមការសម្របសម្រួលរបស់កញ្ញា Brigitte BERTONCELLO អ្នកភូមិសាស្រ្ត និងអ្នករៀបចំទីក្រុង (ENPC ប៉ារីស) សាស្រ្តាចារ្យនៅវិទ្យាស្ថាននគរូបនីយកម្ម និងអភិវឌ្ឍន៍តំបន់ (IUAE) សាកលវិទ្យាល័យ Aix-Marseille Université ដែលកិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ។

រូបថត៖ ឯល វឌ្ឍនៈ