ឯកឧត្តម ឃួង ស្រេង អញ្ជើញបើកសន្និសីទស្តីពី « ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ »

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកសន្និសីទស្តីពី « ទីក្រុងដែលមានភាពធន់៖ ការគិតគូរពី បញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ » នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញ ចូលរួមពីប្រតិភូទីក្រុង ដែលជាសមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) រួមទាំងលោក  Pierre Baillet លេខាធិការអចិន្ត្រៃយ៍ AIMF ។

រូបថត៖ ផែន រតនៈ អុង ហុងលៀង ឡាញ់ វិសាល និងសួស សាវី