ឯកឧត្តម រ័ត្ន សុ​វណ្ណ​​នរៈ អញ្ជើញចូលរួមក្នុងពិធី សម្ពោធអគារថ្មីរបស់មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី សាខាខណ្ឌ៧មករា

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ( LOLC) បាន សម្ពោធអគារថ្មី សាខាខណ្ឌ៧មករា នៅសង្កាត់វាលវង់ រាជធានីភ្នំពេញ ដែលបញ្ជាក់ពីភាពរីក ចម្រើនរបស់(LOLC) នៅក្នុងប្រតិបត្តិការលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយមានកា រអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រ័ត្ន សុ​វណ្ណ​​នរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា និងលោក​​ឧកញ៉ាបណ្ឌិត ប៊ុន មុនី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ថ្លែងថា ការបើកសម្ពោធសាខាថ្មី គឺសាខាខណ្ឌ៧មករា-សង្កាត់វាលវង់នេះ គឺជាមោទនភាពមួយរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដោយសាខានេះជាសាខាស្តង់ដារ និងត្រូវបានរៀបចំ ប្រកបដោយផាសុកភាពដើម្បីបម្រើសេវាកម្មជូនអតិថិជន ឱ្យកាន់តែមានភាពល្អប្រសើ​រឡើង ហើយនេះក៏ជាសក្ខីភាពមួយបង្ហាញពីភាពជោគជ័យបន្តបន្ទាប់របស់អិលអូអិលស៊ី ក្នុងអំឡុង ពេលជាច្រើនឆ្នាំកន្លងមកនេះផងដែរ។ គិតត្រឹមឆ្នាំ២០១៩នេះ អិលអូអិលស៊ីមានការិ យាល័យសាខាចំនួន ៧៩សាខា ដែលធ្វើប្រតិបត្តិការនៅទូទាំងប្រទេស ហើយអិលអូអិលស៊ី នឹងបន្តបើកសាខាបន្ថែមទៀតក្នុងឆ្នាំ២០២០ ដើម្បីបំពេញតម្រូវការ និងបម្រើសេវាកម្មជូនអតិថិជន ឱ្យកាន់តែមានភាពល្អប្រសើរឡើងជាងនេះបន្ថែមទៀត។

លោកនាយកប្រតិបត្តិ អិលអូអិលស៊ី បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ អិលអូអិលស៊ី មានទ្រព្យសកម្មសរុបប្រមាណ ៩២៦លានដុល្លារអាម៉េរិក ដែលកើនឡើង ៥១ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ផលបត្រឥណទានមានចំនួន ៧២៤ លានដុល្លារអាម៉េរិក ដែលកើនឡើង ៤៩ភាគរយ ធៀបនឹងឆ្នាំ២០១៨។ សមតុល្យប្រាក់បញ្ញើមានប្រមាណ ៤១៤ លានដុល្លារអាម៉េរិក ដែលកើនឡើង ៧៨ភាគរយ ធៀបនឹងឆ្នាំ២០១៨។ បុគ្គលិកសរុបមានចំនួនជាង ២,៧០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនជាង ២៨ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនជាង ៣១ម៉ឺននាក់។ បច្ចុប្បន្ន អិលអូអិលស៊ីគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ លំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា គិតទៅផលបត្រឥណទាន និងសមតុល្យប្រាក់បញ្ញើ និងជាគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅលើចំនួនអតិថិជន។ ទន្ទឹមគ្នានឹងសមិទ្ធផលដែលសម្រេចបានគួរជាទីគាប់ចិត្តនេះ អិលអូអិលស៊ីបានគ្រប់ គ្រងភាពរីកចម្រើនរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងផលបត្រឥណទាន ដែលមានគុណភាពខ្ពស់ ដែលហានិភ័យ  ផលបត្រឥណទានធំជាង៣០ថ្ងៃ មានចំនួនត្រឹមតែ ០,៩១ភាគរយ។

បន្ថែមលើនេះ ក្នុងឆ្នាំ២០១៩ អិលអូអិលស៊ី បានផ្តោតសំខាន់លើការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិជ្ជាដែលអាចលើកកម្ពស់សេវាអតិថិជន ឱ្យកាន់តែប្រសើរឡើង និងបង្កើនប្រសិទ្ធភាពការងារដូចជា mobile banking appli​ca​tion, ATM,  Tablet និង third-party connection។ នៅក្នុងខែតុលា ឆ្នាំ២០១៩ អិលអូអិលស៊ីបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីធនាគារចល័តរបស់ខ្លួន គឺកម្មវិធី iPay Cambodia Mobile Application ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិ​បត្តិការបានដោយខ្លួនឯងនៅក្នុងទូរស័ព្ទដៃ ដូចជាពិនិត្យមើលសមតុល្យគណនី របាយការណ៍គណនីសង្ខេប ផ្ទេរប្រាក់ ទូ​ទា​ត់​ការចំណាយ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ បើកគណនីបញ្ញើមានកាលកំណត់ បញ្ជាការទូទាត់តាមកាលកំណត់ គណ​នាប្រាក់បញ្ញើ គណនាប្រាក់កម្ចី និង បង្ហាញទីតាំងការិយា​ល័យជាដើម។

លើសពីនេះទៅទៀត ក្រោមគម្រោងរបស់ធនា​គារជាតិនៃកម្ពុជា អិលអូអិលស៊ីនឹងដាក់ ឱ្យដំណើរការប្រព័ន្ធ CSS (Central Share Switched)។ តាមរយៈប្រព័ន្ធនេះ អតិថិជនរបស់អិលអូអិលស៊ីអាចប្រើប្រាស់ ATM Card របស់អិលអូអិលស៊ី ដើម្បីធ្វើប្រតិបត្តិការដកប្រាក់ ផ្ទេរប្រាក់ និងពិនិត្យមើលសមតុល្យគណនី នៅគ្រប់ម៉ាស៊ីន ATM របស់គ្រឹះស្ថានធនា​គារ និងមីក្រូហិរញ្ញវត្ថុជាដៃគូ ដែលនៅក្បែរអតិថិជនបំផុត។

បន្ថែមលើនេះ អិលអូអិលស៊ីនឹងដាក់ឱ្យដំណើរការប្រព័ន្ធបា​គង និងប្រព័ន្ធទូទាត់រាយ (Retailed Payment)  ក្នុងពេលឆាប់​ៗ​នេះផងដែរ។ តាមរយៈប្រព័ន្ធនេះ អតិថិជនអាច ធ្វើប្រតិបត្តិការតាមរយៈទូរសព្ទដៃ ដូចជាប្រតិបត្តិការផ្ទេរប្រាក់ ការទូទាត់ចំណាយតាមរយៈ QR Code និងដាក់ប្រាក់តាមរយៈការផ្ទេរពី Wallet ទៅក្នុងគណនីសន្សំ របស់ខ្លួននៅក្នុងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលជាដៃគូ។ បន្ថែមលើនេះ អិលអូអិលស៊ីនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ tablet banking ដែលអនុញ្ញាត ឱ្យបុគ្គលិកឥណទានអនុវត្តន៍ការងារ (ដូចជាការវាយតម្លៃឥណទាន ការប្រមូលកម្ចីយឺតយ៉ាវ បើកគណនីបញ្ញើស​ន្សំ) ពីឧបករណ៍ tablet devices ដែលនឹងជួយបង្កើនផលិត​ភាព និងប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល ជូនដល់អតិថិជន។

ឯកឧត្តម រ័ត្ន សុ​វណ្ណ​​នរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា តាងនាមឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សូមសំដែងការ អបអរសាទរ និងវាយតម្លៃខ្ពស់ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាពិសេស ការប្តេជ្ញាគាំទ្ររបស់ភាគទុនិកដល់សកម្មភាពពង្រីកប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នឹងនាំមកនូវបទពិសោធន៍ធុរកិច្ច បច្ចេកវិទ្យាទំនើបៗ និងផលិតផលហិរញ្ញវត្ថុថ្មីៗឱ្យ កាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតនៅពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ជាពិសេសឱ្យបន្តការគាំទ្រដល់ការអភិ​វឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត៕

ដោយ  ប៉ាល់ សុង