Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ រៀបចំវេទិកាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

Published

on

AKP ឧត្ដរមានជ័យ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩  — ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន RED IV វេទិកាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងយុទ្ធនា ការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ក្រោមប្រធាន “រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បី បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី” កាលពីថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកិច្ចការនារី ខេត្តឧត្ដរមាន ជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលរងខេត្ត តំណាង អង្គការ GIZ លោកស្រីនាយករដ្ឋបាលស្ដីទីខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្ដម ប៉ែន កុសល្យ មានប្រសាសន៍​ថា យើងទាំងអស់គ្នាត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដើម្បី​ឱ្យ​មនុស្ស​មាន​ការយល់ដឹង​ពី​អំពី​ហិង្សា​ផ្នែក​យេនឌ័រ​លើ​ស្ត្រី​។ ហិង្សា​លើ​ស្ត្រី បានធ្វើឱ្យមាន​រារាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍​ និង​ប្រទេសជាតិ ហេតុនេះដើម្បីទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី អាជ្ញាធរ មូលដ្ឋានត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ចុះផ្សព្វផ្សាយការផ្តល់ព័ត៌មានពី សេចក្តីណែនាំ ល័ក្ខខ័ណ្ឌ គោលការណ៍ច្បាស់លាស់ ការចរចារ និងយល់ពីហេតុផលនានា នូវអ្វី ដែលគួរធ្វើ និងមិនគួរធ្វើ ​ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំទៅលើកូន ឬកុមារឱ្យបានល្អ។

ឯកឧត្ដម សូមឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី ឬមិនប្រើអំពើហិង្សា តាមរយៈការប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ រៀនសូត្រពីភាព បរាជ័យ និងជោគជ័យ ឬកំហុសដោយការយោគយល់អធ្យាស្រ័យ និងចេះបត់បែន ពេល ប្អូនៗធំឡើង និងទទួលបាន សុខភាពផ្លូវចិត្តល្អ មានទំនុកចិត្តលើខ្លួនឯង ចេះអត់ធ្មត់ ស្លូតបូត និងមានចិត្តល្អ ចេះគិតពីខ្លួនឯង និងអ្នកដទៃចូលចុះជាមួយអ្នកដទៃ និងសង្គម ចេះការប្រា ស្រ័យទាក់ទងដោយការគោរព ចេះដោះស្រាយជម្លោះដោយអហិង្សា ចេះមានការគោរពឱ្យ តម្លៃខ្លួនឯង និងអ្នកដទៃ មានភាពម្ទាស់ការ ចេះគិតពិចារណាអំពីអារម្មណ៍របស់អ្នកដទៃចេះ ធ្វើអ្វីបានសម្រេចដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទាំងផ្លូវកាយ និងផ្លូវ ចិត្ត ចេះបំពេញ តួនាទីជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គម៕

ដោយ ទិត ស្រ៊

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន