កម្ពុជាបន្តរកបានមេដាយសំរឹទ្ធិ៣គ្រឿងបន្ថែម សរុប១៣គ្រឿង ពីស៊ីហ្គេម នៅហ្វីលីពីន

AKP-ប្រទេសហ្វីលីពីន,​ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន គិតត្រឹមបញ្ចប់​វេលារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបន្តដណ្តើមបានមេដាយសំរឹទ្ធិ​បន្ថែម៣​គ្រឿង​ទៀត សរុប១៣គ្រឿង។ មេដាយ១៣គ្រឿងនេះ រួមមានមេដាយមាស១គ្រឿង ដែលជា​មេដាយមាសទី១របស់កម្ពុជារកបានដោយកីឡាករ យ៉ង់ ម៉េងលី លើប្រភេទ​កីឡាប្រពៃណី​ហ្វីលីពីន Arnis មេដាយប្រាក់៣គ្រឿង រកបានដោយប្រភេទកីឡាសីដក់ មេដាយប្រាក់២​រកបាន​ដោយប្រភេទកីឡា Arnis ខណៈមេដាយសំរឹទ្ធិ៩គ្រឿង គឺរកបានដោយប្រភេទកីឡា Arnis នេះដែរ សរុបមេដាយចំនួន១៣គ្រឿង។

ជាមួយគ្នានេះដែរ ចំពោះម្ចាស់ផ្ទះ ហ្វីលីពីន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ១​លើកំពូលតារាងមេដាយបណ្តោះអាសន្ន ដោយឈ្នះមេដាយមាស២៨គ្រឿង សរុប៥៣គ្រឿង ចំណាត់ថ្នាក់លេខ២ កំពុងក្តោបក្តាប់ដោយប្រទេសវៀតណាម មេដាយមាស១០គ្រឿង សរុប ៣៩ និងលេខ៣ ដោយប្រទេសថៃ មេដាយមាស៥ សរុប២២គ្រឿង៕

ដោយ ហេង ណាលីន