Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអូស្ត្រាលីអះអាងថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេច ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយកម្ពុជា

Published

on

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩​ — លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជា​ណាចក្រ​ក​ម្ពុ​ជា​ បាន​មានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយ និងចូ​ល​​រួម​ចំណែកក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយប្រទេសកម្ពុជាឱ្យ​កាន់​តែ​រឹង​មាំ​ ហើយក៏ត្រៀមជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវជននិងយុវជ​ន​របស់ប្រទេសទាំងពីរផងដែរ។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​អ​នុ​ញ្ញាតឱ្យលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលត្រូវ​បាន​បញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្ដែងការគួរសម និងជម្រាបលា នា​ព្រឹក​ថ្ងៃ​ចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅវិ​មា​ន​​សន្តិភាព។

ក្នុងជំនួបនោះ លោកជំទាវ Angela Corcoran  បានគោរពសម្ដែងនូវការអរគុណ​យ៉ាង​ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ដែលបានចំណាយ​ពេ​ល​​វេលាជួបពិភាក្សាការ​ងារ​ជាមួយលោកជំទាវនាពេលនេះ មុននឹងលោកជំទាវចាកចេញ​ពី​ព្រះ​​​​រាជាណាចក្រកម្ពុជា។ ជាមួយនោះដែរលោកជំទាវឯកអគ្គរដ្ឋទូតបាន​សម្ដែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ដែលបានបំពាក់មេដាយ ជូន​លោ​ក​ជំទាវសម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍ​កម្ពុជា ជាពិសេសលើវិស័យបោស​សម្អា​ត​មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​​។ លោកជំទាវក៏​បានសម្ដែងនូវអំណរ​សាទរយ៉ាង​ខ្លាំ​ង​ដល់កម្ពុជា ដែលបានទទួលការអភិវឌ្ឍយ៉ាងឆាប់ រហ័ស ជា​ទីបំផុតក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យនេះ។ លោកជំទាវ Angela Cor​co​ra​n បានលើក ឡើងថា   លោកជំទាវបានអញ្ជើញ​ម​ក​កម្ពុ​ជា​កាលពីឆ្នាំ១៩៩៣ និង១៩៩៤ ដោយពេលនោះគឺ ទីក្រុងភ្នំពេញ គឺជាទីក្រុងដែល​មិន​មា​ន​​មនុស្សរស់នៅច្រើនទេ ក៏ប៉ុន្តែពេលនេះ លោកជំទាវ មានការភ្ញាក់ផ្អើល ហើយក៏បានកត់​ស​ម្គា​​ល់ឃើញថា កម្ពុជាពេលនេះមានការអភិវឌ្ឍគួរ ជាទីមោទនៈជាទីបំផុត។ លើសពីនេះទៀត​លោ​កជំទាវក៏បានសម្តែងនូវការសប្បាយរីករាយ ដែលប្រទេសអូស្ត្រាលី​បានចូលរួមចំណែក​ក្នុ​ង​ការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនរហូត​ដល់ថ្ងៃនេះ។ ​លោកជំទាវក៏បានជម្រាប​ជូន​ស​ម្ដេ​​ច​តេ​ជោនាយករដ្ឋមន្ត្រីផងដែរថា រដ្ឋាភិ​បាល​អូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុង​ការបន្ត​ជួ​​យ និងចូលរួមចំណែកក្នុងការជំរុញ និងពង្រីក​ពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់​តែរឹងមាំ​និង​ធំ​ធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេចក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាង​យុ​វជ​ននិងយុវជនរបស់ប្រទេសទាំងពីរ​ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវភាពរីករាយ និង​អរគុណផងដែរ​ចំពោះ​ការ​បំពេញបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ដែលតាម រយៈបេសកកម្មរបស់លោក​ជំទាវ ​គឺបានជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ​ ដោយ​ក្នុងនោះលោក​ជំ​ទាវ​​បានជំរុញឱ្យមានទំនាក់ទំនងរវាងយុវជន និងយុវជន និង ដំណើរទស្សនកិច្ចសិក្សា​របស់​យុ​វ​ជនអូស្ត្រាលីមកកាន់កម្ពុជា ហើយនឹងជំរុញឱ្យ​មានការ​អនុញ្ញាត​ឱ្យ​មានការនាំចូលទំនិញ​ប្រ​មា​​ណជា៩០ភាគរយ ទៅ៩៧ភាគរយ ពីកម្ពុជាចូលទៅ អូស្ត្រាលីផងដែរ។ សម្ដេចតេជោបាន​មានប្រ​សា​ស​ន៍​​ថា នេះគឺជាមូលដ្ឋានល្អដែលយើងអាច​លើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងពីរ តាម​រយៈ​កា​រជំរុញពាណិជ្ជកម្ម និងការវិនិយោគ​រវាង​ប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានថ្លែងអំណរ​គុ​​ណផងដែរ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេស​អូស្រ្តា​លី​បានជួយលើផ្នែកកសិកម្ម ដោយបាន​បង្កើតវិទ្យាស្ថានCADI ដើម្បី​ធ្វើការស្រាវ​ជ្រាវ ធ្វើឱ្យ​កម្ពុជាមានអង្ករកម្ពុជាទទួលបានចំណាត់​ថ្នាក់លេខ១ នៅក្នុងឆាកអន្តរជាតិ​រយៈពេល៣ឆ្នាំ​ជា​ប់​​ៗ​​គ្នានេះ៕

ដោយ ជឹម ណារី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន