កម្ពុជាទទួលបានមេដាយមាសចំនួន ០១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន

AKP ហ្វីលីពីន ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ —

កីឡាករកម្ពុជា យ៉ង់ ម៉េងលី ដណ្តើមបានមេដាយមាសចំនួន ០១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ (SEA Games) ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ។
រហូតមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន ១៣ រួមមាន៖ មេដាយមាសចំនួន ០១ មេដាយប្រាក់ចំនួន ០៣ និងមេដាយសំរិទ្ធ ចំនួន ០៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង​ យឹម សុវឌ្ឍនា