ឯកឧត្តម ឃួង ស្រេង ទទួលជួបពិភាក្សាជាមួយអភិបាលក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ —

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលជួបពិភាក្សាជាមួយឯកឧត្តម ស៊ីនឡាវង់ ឃូតផៃធូន (Sinlavong Khoutphythoune) អភិបាលក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ខណៈឯកឧត្តមអញ្ជើញ មកចូលរួមមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ នៅរាជធានីភ្នំពេញ។

រូបថត៖ អុក សុខខឿន