ឯកឧត្តម ថោង ខុន និងឯកឧត្តម ស សុខា អញ្ជើញពិធីបង្ហូតទង់ជាតិ គោរពភ្លេងជាតិ នៃបណ្តាប្រទេសដែលចូលរួមប្រកួតកីឡា​ស៊ីហ្គេម​លើកទី៣០ នៅហ្វីលីពីន

AKP ម៉ានីល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកីឡាករ កីឡាការិនីកម្ពុជា អញ្ជើញចូលរួមពិធីបង្ហូតទង់ជាតិ គោរពភ្លេងជាតិ នៃប្រទេសកម្ពុជា និង ប្រទេសចំនួន១០ទៀត ដែលបានចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា