Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិ

Published

on

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ង​នូ​វ​​ការអបអរសាទរ ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃ​មនុ​ស្សជាតិ របស់អង្គការយូណេស្កូ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០​១៩​ ស​ម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា អបអរសាទរ ខួប១ឆ្នាំនៃការដាក់បញ្ចូល​ល្ខោ​ន​​ខោ​ល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ សម្ដេចតេជោ​បានបញ្ជាក់ថា ថ្ងៃទី២៨ ខែ​វិ​ច្ឆិ​​​កា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់​ប​ញ្ចូ​ល​​ល្ខោ​ន​ខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ស​ម្ដេច​តេ​ជោបានបន្តថា ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការ​ដាក់​បញ្ចូលល្ខោនខោល ក្នុ​ង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជា​មួ​​យ​នឹង​​ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានរៀបចំការសម្តែង​ល្ខោនខោលទ្រង់ទ្រាយធំ នៅទឹក​ដី​​​សៀម​រាបអង្គរ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ។

គួររម្លឹកថា «ល្ខោនខោល» ដែលជាស្នាដៃ​សិ​ល្បៈ​បុរាណដ៏វិសេសវិសាលអស្ចារ្យរបស់​កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់​ចូ​ល​ក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីនៃ​មនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុ​ងទីក្រុ​ង​ព័រ​ល្វី​ស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការដាក់បញ្ចូល «ល្ខោន​ខោ​ល​» ទៅក្នុងបញ្ជីអរូបី​នៃមនុស្ស​ជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះ​រា​ជា​​ណាចក្រកម្ពុជា កាន់តែ​ល្បី​សុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យកម្ពុជាក្លាយជា​តួអង្គ​កា​ន់​​តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក៕

ដោយ ជឹម ណារី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន