គណៈកម្មការជំនាញនានានៃCAMSOC មកដកស្រង់បទពិសោធន៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីក្រសួង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោង ​« និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា​ – Cambodia Sustainable Landscape and Ecotourism Project (CSLEP)»។​

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាផ្ដោតលើសំណើរបស់អង្គការ​ UNDP ក្នុងការប្រើប្រាស់ថវិកាមួយផ្នែកនៃមូលនិធិបរិស្ថានសកល​ (GEF7)​ និងពីគម្រោង​ CSLEP ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សម្រាប់ជួយដល់ការគ្រប់គ្រង និងការអនុវត្តសកម្មភាពមួយចំនួន​ ដូចខាងក្រោម៖ ១-ប្រព័ន្ធព័ត៌មានភូមិសាស្រ្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត។ ២-ការរៀបចំផែនការគ្រប់គ្រង និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ ៣-និរន្តរភាពយន្តការហិរញ្ញវត្ថុ និងការគ្រប់គ្រងចំណូល (PES, REDD+)។ ៤-បង្កើនឱកាសការងារពីវិស័យទេសចរណ៍ធម្មជាតិ និងលើកកម្ពស់សង្វាក់តម្លៃអនុផលព្រៃឈើ។ ៥-ការកសាងផ្លូវពង្រឹងប្រព័ន្ធវាស់ស្ទង់ទឹកជំនន់ និងការធានាសុវត្ថិភាពសង្គម និងបរិស្ថាន ។ ៦-ការកសាងសមត្ថភាពនិងចំណេះដឹងលើការត្រួតពិនិត្យ និងវាយតម្លៃគម្រោង។

ប្រភពខាងលើឱ្យដឹងបន្តថា ជាលទ្ធផល​ ភាគីទាំងពីរបានឯកភាពគ្នាស្នើឱ្យមន្ត្រីគម្រោង នៃក្រសួងបរិស្ថាន​ និងមន្ត្រីនៃអង្គការ​ UNDP សហការគ្នារៀបចំតារាងថវិកាដែលស្នើសុំដោយ​ UNDP បន្ស៊ីជាមួយនឹងថវិកា និងផែនការសកម្មភាពដែលបានលើកឡើងដោយអង្គភាពអនុវត្តន៍គម្រោង​ ដើម្បីបន្តពិនិត្យ ពិភាក្សា​ និងស្នើសុំការឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ៕

ដោយ ពេជ្រ ណារិទ្ធ