សម្ដេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិ​យុវជនអាយុ ក្រោម ២២ឆ្នាំកម្ពុជា ដែលទទួលជ័យជម្នះលើកដំបូងនៅស៊ីហ្គេម (SEA GAMES) លើកទី៣០ នៅប្រទេសហ៊្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ង​នូវ​ការកោតសរសើរចំពោះក្រុមបាល់ទាត់ក្រុម ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលបានទទួលជ័យជម្នះលើកដំបូង ក្នុង ចំណោម ២ប្រកួត នៅស៊ីហ្គេម (SEA GAMES) លើក​ទី​៣០ នាប្រទេសហ៊្វីលីពីន។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីរាត្រីថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស​ម្ដេ​ចតេជោបានសរសេរថា សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើស​ជាតិយុវជន​អា​យុ​​​ក្រោម ២២ឆ្នាំកម្ពុជា បាន ទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម​(S​E​A​ GAMES) លើកទី៣០ នាប្រទេសហ៊្វីលីពីន ហើយបន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U​2​2 ទីម័រខាងកើត ដោយ លទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុង​ម៉ា​នីល ប្រទេសហ៊្វីលីពីន ដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។អរគុណបងប្អូ​ន​​ប្រជាពលរដ្ឋ​និងកូនក្មួយ យុវជន​ដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗដែលបាន​ចូល​រួម​ទ​ស្សនានៅតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជាទទួលបានជោគជ័យជា​បន្ត​ប​ន្ទា​​ប់​ទៀត។

គួរបញ្ជាក់ដែរថា ជាមួយនឹងជ័យជម្នះនៅការប្រកួតទី២នេះ បានធ្វើឱ្យក្រុមកម្ពុជាឈរ​នៅ​លើ​កំពូលតារាងបណ្តោះអាសន្ន ក្នុងពូលA ដោយមាន៤ពិន្ទុ ដោយកាលពីប្រកួតលើកទី១ កម្ពុ​ជា​ស្មើជាមួយក្រុមម្ចាស់ផ្ទះ ហ៊្វីលីពីន ១-១។ ចំពោះ២ប្រកួតបន្ទាប់គឺក្រុម​កម្ពុជានឹង​ត្រូ​វ​ជួ​ប​ជាមួយក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី០២ ខែធ្នូ និង១ប្រកួតចុងក្រោយជាមួយក្រុមរងជើងឯក ឆ្នាំ២០​១​៧​​ ម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនាពេលនោះ។ សូមរម្លឹកថា ពូលA មាន៥ក្រុម រួមមាន៖ ម្ចាស់ ផ្ទះ ហ៊្វី​លីពីន កម្ពុជា ទីម័រខាងកើត មីយ៉ាន់ម៉ា ម៉ាឡេស៊ី ខណៈពូលB មាន៦ក្រុម រួមមាន៖ ថៃ វៀ​ត​ណាម សិង្ហបុរី ឥណ្ឌូណេស៊ី ឡាវ និងព្រុយណេ៕

ដោយ ជឹម ណារី