លោកជំទាវ នាវ ចាន់ថាណា ប្ដេជ្ញាពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ដ្រី តាមរយៈការដាក់បញ្ចូលហិរញ្ញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ នាវ ចាន់ថាណា ទេសសាភិបាលរងធនាគារជាតិនៃកម្ពុជា បាន អញ្ជើញបើកកិច្ចប្រជុំក្រុមការងារពិសេស អាស៊ីបូព៌ាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលអូឡាំព្យា ភ្នំពេញ នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩  ក្នុងគោលបំណង ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការដាក់បញ្ចូល ហិរញ្ញវត្ថុ។

លោកជំទាវ នាវចាន់ ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការដាក់បញ្ចូលហិរញ្ញវត្ថុ គឺជាគោលដៅគោលនយោបាយដ៏សំខាន់មួយសម្រាប់សមាជិក ទិន្នន័យរបស់ (Global Findex) បង្ហាញថាគម្លាតយេនឌ័រនៅទូទាំងពិភពលោកនៅទ្រឹង ទោះបីជាមានអត្រាភាពជាម្ចាស់គណនីសម្រាប់បុរសនិងស្ត្រីក៏ដោយ។

ការផ្លាស់ប្តូរគ្នានៅក្នុងប្រទេសមួយនៅក្នុងការប្រជុំក្រុមប្រចាំតំបន់ក្នុងឆ្នាំនេះ នឹង ផ្តោតលើពិភាក្សាអំពីការដាក់បញ្ចូលហិរញ្ញវត្ថុ និងបញ្ហាគម្លាតយេនឌ័រ ដូចជាហេតុផល នៅពីក្រោយ និងរបៀបដែលគោលនយោបាយបច្ចេកវិទ្យា និងការអប់រំហិរញ្ញវត្ថុអាច ជួយភ្ជាប់គម្លាតនៅកម្ពុជាស្ត្រីភាគច្រើនមិនមានលទ្ធភាពរកប្រាក់ចំណូលបានទេ ពួកគេពឹង ផ្អែកយ៉ាងខ្លាំងលើគ្រួសារជាពិសេសស្វាមី។ បច្ចុប្បន្នពួកគេមិនមានឯករាជ្យ ហើយត្រូវបានទទួលរងដោយអំពើហិង្សាក្នុងគ្រួសារ និងមិនមានភាពក្លាហាន ដើម្បីរត់គេច ខ្លួនដោយសារតែភាពពឹងផ្អែកទៅលើផ្នែកហិរញ្ញវត្ថុ។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាធនាគារ ប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ថា ធនាគារប្រៃសណីយ៍កម្ពុជាភីអិលស៊ី  គឺជាពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណពេញលេញ ដែលបានបង្កើតនិងបើកដំណើរការជាផ្លូវការនៅខែកញ្ញាឆ្នាំ២០១៣ ជាមួយនឹង ភាពជាដៃគូយុទ្ធសាស្ត្ររបស់កាណាឌីយ៉ាអ៊ិនវេសមេនអ៊ិនវេសមេនភីអិលស៊ី អេហ្វហ្វ័រតុន ហូលឌីងភីធីអី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

លោកឧកញ៉ាបានរម្លឹកថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីកៀរគរប្រមូល ភាពជាសហគ្រិនស្ត្រី និងការបញ្ចូលហិរញ្ញវត្ថុផ្តល់អំណាចដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងដោយការអប់រំហិរញ្ញវត្ថុលើអាជីវកម្មដើម្បីទំនួលខុសត្រូវសង្គម៕

ដោយ សួស សំរិត