សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត  ប្រចំានៅកម្ពុជាចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហែង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យឯកឧត្តម សាអ៊ូត អាល់ សូវ៉េលីម ( Saud F.M. Al Suwelim) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ និងបានលើកឡើងពីការពង្រឹងពង្រីកវិស័យការទូតសភាកម្ពុជា ជាមួយបណ្តាប្រទេសជា មិត្តទំាងអស់នៅលើពិភពលោក ហើយបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងបន្តខិតខំថែមទៀត ក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ជាមួយសភាប្រទេសជាមិត្តនៅលើសកលលោក សំដៅគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាង រដ្ឋសភាកម្ពុជា និងរដ្ឋសភាអារ៉ាប៊ីសាអូឌីតផងដែរ។ រដ្ឋសភាប្រទេសទាំងពីរ មានកិច្ចសហ ប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ នៅក្នុងវេទិកាអង្គការអន្តរសភាក្នុងតំបន់ និងសកលលោក ដូចជា នៅក្នុងក្របខ័ណ្ឌសហភាពអន្តរសភា(IPU) និងសភាតំបន់អាស៊ី(APA) ជាដើមនោះ។

ជាមួយគ្នានេះ ឯកឧត្តម សាអ៊ូត អាល់ សូវ៉េលីម បានសម្តែងក្តីរីករាយដែលបានមក បំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទំាងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសនៅក្នុងវិស័យ ពាណិជ្ជកម្ម។ ឯកឧត្តមឯកអគ្គរាជទូត បានជូនលិខិតអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត  ចំពោះសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌីផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា សម្តេចនឹងរកពេល វេលាសម ស្របណាមួយដើម្បីបំពេញទស្សនកិច្ចតាមការអញ្ជើញ។ ក្នុងនាមរដ្ឋសភា សម្តេចបានគាំ ទ្ររាល់កិច្ចសហប្រតិបត្តិការទេ្វភាគី និងពហុភាគី ដែលរាជរដ្ឋាភិបាលកម្ពុជា និងអារ៉ាប៊ីសា អូឌីត  បាន និងកំពុងអនុវត្តន៍ជាមួយគ្នា សំដៅនាំមកនូវផលប្រយោជន៍ ដល់ប្រជា ជាតិទាំងសងខាង។ កិច្ចសហប្រតិបត្តិការទំាងអស់នេះ មិនត្រឹមតែជាមូល ដ្ឋាននាំមកនូវផល ប្រយោជន៍ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សា ស្ថិរភាព សន្តិសុខ សន្តិភាព ក្នុងតំបន់ និងសកលលោកផងដែរ៕

ដោយប៉ាល់ សុង