ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួមជាមួយប្រមុខដឹកនាំអាស៊ាន ទស្សនាវីដេអូឃ្លីបស្តីពីភាពច្នៃប្រឌិតអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩

AKP ប៊ូសាន ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាមួយប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋ កូរ៉េ ទស្សនាវីដេអូខ្លីៗនៃការបង្ហាញភាពច្នៃប្រឌិតអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា