ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់អំណោយថវិកា និងសម្ភារ ជូនសមាជិកអាយ៉ៃ ជិន អេង នៃវិទ្យុជាតិកម្ពុជា ដែលរងគ្រោះ​​​ដោយអគ្គីភ័យឆេះផ្ទះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ថវិកាចំនួន ៤ លានរៀល ស៊ីម៉ង់តិ៍ចំនួន ២តោន ស្បៀងអាហារ និងសម្ភារប្រើប្រាស់​មួយចំនួនទៀត ជូនដល់លោក ព្រំ សាមឿន សមាជិកក្រុមអាយ៉ៃ ជិន អេង នៃវិទ្យុជាតិកម្ពុជា ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលពិធីប្រគល់អំណោយនេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ ផែន រតនៈ